ព័ត៌មានអន្តរជាតិ
Venezuala ក្នុងភូមិសាស្ត្រនយោបាយ នៃមហិច្ឆតារបស់អ្នកកាន់អំណាចសេតវិមាន
តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក...