បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃពុធថា ប្រទេសវេណេស៊ុយអេឡាបានចាប់ផ្តើម ដំណើរការដ៏ទូលំទូលាយ និងមានសណ្តាប់ធ្នាប់ដើម្បីរៀបចំរចនាសម្ព័ន្ធ ឡើងវិញនូវបំណុលបរទេសរបស់ប្រទេស និងបំណុលទាំងឡាយរបស់ក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela S.A. (PDVSA) ។ វិធានការនេះមានគោលបំណង សម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រទេស និងបង្វែរធនធានឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចេញផ្សាយផ្លូវការដែលបង្ហោះ ដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡា...
តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក...