ព័ត៌មានអន្តរជាតិ
លោក Putin ពិភាក្សាបញ្ហាតំបន់មជ្ឈឹមបូព៍ាជា មួយនឹងមេដឹកនាំស៊ិរី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រាប់លោក Bashar Assadមេដឹកនាំរបស់ប្រទេសស៊ីរី អំពីការព្រួយបារម្ភរបស់គាត់ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំងកាលពីល្ងាចថ្ងៃពុធ។ ដំណើរទស្សនកិច្ចរបស់លោក Assad ទៅកាន់ប្រទេសរុស្ស៊ីបានកើតឡើងចំពេលមានរបាយការណ៍ដែលថាក្រុងមូស្គូអាចសម្រុះសម្រួលដើម្បីបញ្ចៀសភាពតានតឹងរវាងTürkiye និងស៊ីរី។ ទំនាក់ទំនងរវាងទីក្រុង Damascus និងទីក្រុងអង់ការ៉ា មានភាពអាក្រក់អស់រយៈពេលជិត១២ឆ្នាំមកហើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីខែមីនាឆ្នាំមុន លោកPutinបានប្រាប់ប្រធានាធិបតីស៊ីរីម្តងហើយផងដែរអំពីការព្រួយបារម្ភរបស់គាត់ជាមួយនឹងទំនោរទៅរកការកើនឡើង នៅមជ្ឈិមបូព៌ា។ មេដឹកនាំរុស្ស៊ីបានប្រាប់សមភាគីរបស់គាត់ថា៖មានបញ្ហាជាច្រើនផងដែរ ដើម្បីពិភាក្សាទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។...