បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Andrey Belousov បាននិយាយថា ការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូអាចកើតឡើងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ហើយប្រទេសនេះត្រូវតែត្រៀមខ្លួនសម្រាប់ជម្លោះមួយនេះ ។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំមន្ត្រីការពារជាតិកំពូលនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ដែលដឹកនាំដោយអគ្គមេបញ្ជាការប្រធានាធិបតី Vladimir Putin។ លោកBelousov បាននិយាយថា យោធារុស្ស៊ីបានអនុវត្តភារកិច្ចរបស់ខ្លួននៅក្នុងជម្លោះអ៊ុយក្រែន និងកន្លែងផ្សេងទៀតនៅឆ្នាំនេះ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ការតស៊ូដ៏ស្វិតស្វាញជាមួយក្រុមលោកខាងលិច។លោកបានព្រមានថា ការប្រឈមមុខដាក់គ្នារបស់ក្រុងមូស្គូជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងអាចបន្តកាន់តែខ្លាំងឡើង...
បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថាប្រទេសចិន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសរុស្សី និងលោកប្រធានាធិបតិ Vladimir Putin ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការ ធានាស្ថេរភាពរបស់ប្រទេសបន្ទាប់ពីហេតុការណ៍បះបោរ ដោយយោធាប្រឆាំងនឹងវិមានក្រមឡាំងកាលពីថ្ងៃសៅរ៍កន្លងមក។ យោងតាមការចេញផ្សាយរបស់ The VOA News ក្រសួងការបរទេសរុស្សីបានបញ្ជាក់ថាប្រទេសចិនក៏ធ្លាប់បានបង្ហាញផងដែរនូវការគាំទ្រពេញទំហឹងចំពោះ ការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅអំឡុង ពេលនៃដំណើរទស្សនកិច្ចដែលមិនមានព្រាងទុកដោយអនុរដ្ឋមន្ត្រីការបរតេសរុស្សីមកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍របស់រុស្សីបានសរសេរថា៖ភាគីប្រទេសចិន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរុស្សី ក្នុងការរក្សាស្ថិរភាពស្ថានការណ៍ប្រទេស នូវចំពោះមុខព្រឹត្តិការណ៍ថ្ងៃទី២៤...
បរទេស៖យោងតាមការចេញផ្សាយដោយ VOA កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping កំពុងរៀបចំផែនការក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនាទីក្រុងមូស្គូនាសប្តាហ៍ក្រោយដើម្បីជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតីរុស្សី Vladimir Putin។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានការប្រកាសអះ អាងណាមួយដោយភាគីខាងរដ្ឋាភិបាលទីក្រុង ប៉េកាំងឬរដ្ឋាភិបាលទីក្រុងមូស្គូនៅឡើយ។កន្លងមកទីភ្នាក់ងារសារព័ត៌មានរុស្សី TASS ធ្លាប់បានរាយការណ៍ថាលោក Putin បានធ្វើការអញ្ជើញលោក Xi មកទស្សនកិច្ចនៅរុស្សីម្តងដែរកាលពីខែមករា ហើយមានកាសែតបរទេសជាច្រើន ទៀតបានចេញ ផ្សាយថាលោក Xi...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការខលទូរស័ព្ទទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងបានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសនៅ ព្រំដែនបេឡារូសនិងអ៊ឺរ៉ុបព្រមទាំងស្ថានភាព នៅអ៊ុយក្រែនផងដែរ។ យោងតាមការបញ្ជាក់ដោយវិមានក្រមឡាំងលោក Putin បានលើកឡើងថាការគ្រប់គ្រងជនអន្តោប្រវេសដោយកងកម្លាំង ការពារព្រំដែនប៉ូឡូញគឺពិតជាមានភាព ឃោរឃៅពេកហើយហើយលោក Putin ក៏បានអះអាងដែរលោកបានពិភាក្សាបញ្ហានេះរួចរាល់ហើយជាមួយនឹងប្រធានាធិបតីនៃប្រទេសបេឡារូស Alexander Lukashenko ។ លើសពីនេះផងដែរមេដឹកនាំរុស្សីរូបនេះ...