ព័ត៌មានអន្តរជាតិ
ការនាំចេញម្រេចរបស់វៀតណាម កេីនឡេីងលើសពី ១ពាន់លានដុល្លារក្នុងរយៈពេល ៩ខែ
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VnExpress បានរាយការណ៍ថា ប្រទេសវៀតណាមរកចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក ពីការនាំចេញម្រេច ២០៣,០០០តោន ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ៤៦,៩ភាគរយនៃតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងខែកញ្ញាតែមួយ ការនាំចេញម្រេចរបស់ប្រទេសបានកើនឡើងដល់ ១២៥ លានដុល្លារ ជាមួយនឹងតម្លៃនាំចេញជាមធ្យម ៥,២៣៩ដុល្លារក្នុងមួយតោន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ អ្នកជំនាញបានព្យាករថា តម្លៃម្រេចក្នុងស្រុកទំនងជាបន្តនិន្នាការ...