ព័ត៌មានអន្តរជាតិ
ព្យុះភ្លៀងនៅភាគកណ្តាល ប្រទេសរុស្សី សម្លាប់មនុស្ស១០នាក់
បរទេស៖មនុស្សយ៉ាងហោចណាស់១០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងប្រមាណជា៧០នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិព្យុះភ្លៀង ដ៏ខ្លាំងក្លាមួយនៅភាគកណ្តាលនៃប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT មនុស្សភាគច្រើនគឺជាអ្នករស់នៅក្នុងតំបន់ Mary El នៃរដ្ឋ Volga នៅពេលដែលអាកាសធាតុដ៏អាក្រក់បានវាយប្រហារចំទីតាំងបោះតង់ ដ៏ពេញនិយមមួយកន្លែងរបស់ពលរដ្ឋក្នុងតំបន់។ គិតត្រឹមទីតាំងនេះប៉ុណ្ណោះមនុស្ស៨នាក់បានបាតបង់ជីវិតនិងរបួស២៩នាក់ ហើយក្នុងចំណោមនោះមានកុមារចំនួន៣នាក់ផងដែរដោយអជ្ញាធរបាន លើកឡើងថាភ្ញៀវទេសចរភាគច្រើនមិនបានធ្វើការតាម ដានព្យាករណ៍អាកាសធាតុជាមុន ឡើយពេលចេញដំណើរកំសាន្ត។ ក្រសួងក៏បានចែករំលែករូបភាពពីកន្លែងកើតហេតុ ដោយបង្ហាញអំពីដើមឈើធំៗជាច្រើនបាន ដួលរលំពាសពេញទីតាំងកើតហេតុដោយមានរថយន្ត១គ្រឿង បានខូចខាតដោយសារផលប៉ះពាល់ខណៈ...