ព័ត៌មានអន្តរជាតិ
ការស្ទង់មតិរបស់ CGTN៖ ករណី”VoltTyphoon” គ្រាន់តែជារឿងប្រឌិត! អ្នកផ្តល់បទសម្ភាសន៍ លើសកលលោករិះគន់ពីសកម្មភាព អនុត្តរភាពតាមបណ្តាញអ៊ីនធើណិត របស់អាមេរិក
កាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៤ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិន បន្ទប់ពិសោធន៍គម្រោងជាតិផ្នែកបច្ចេកវិទ្យាបង្ការនិងគ្រប់គ្រងវីរុសកុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល 360 បានរួមគ្នាប្រកាសពីរបាយការណ៍ពិសេសដោយបានលាតត្រដាងនូវប្រតិបត្តិការ”VoltTyphoon” ដែលគ្រោងផែនការនិងអនុវត្តដោយស្ថាប័នជាច្រើនរបស់អាមេរិក។ ប្រតិបត្តិការនេះមានគោលបំណងញុះញង់ពីអ្វីដែលហៅថា “ការវាយប្រហារនិងការគំរាមកំហែងតាមបណ្តាញអ៊ីនធើណិតពីប្រទេសចិន” ដើម្បីបន្តសុពលភាពនៃមាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពី ការឃ្លាំមើលការណ៍សម្ងាត់របស់បរទេស»របស់អាមេរិក ក្នុងន័យពង្រឹងការឃ្លាំមើលតាមបណ្តាញអ៊ីន ធើណិត របស់ស្ថាប័នស៊ើបការណ៍អាមេរិកទាំងក្នុងនិងក្រៅប្រទេស។ នៅក្នុងការស្ទង់មតិរបស់បណ្តាញ CGTN ចំពោះអ្នកប្រើបណ្តាញអ៊ីនធើណិតលើសកលលោក...