ព័ត៌មានអន្តរជាតិ
បង់ក្លាដែស៖ រដ្ឋាភិបាលបណ្តោះអាសន្ន ដែលមិនមែនជាយោធា នឹងកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍
បរទេស៖ ប្រមុខយោធារបស់ប្រទេសបង់ក្លាដែសបានប្រកាសថា ជ័យលាភីណូបែលលោក Muhammad Yunus គ្រោងនឹងស្បថចូលកាន់តំណែង ជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន របស់ប្រទេសបង់ក្លាដែស នៅយប់ថ្ងៃព្រហស្បតិ៍ នៅពេលលោកត្រឡប់មកពីទីក្រុងប៉ារីស ប្រទេសបារាំងវិញ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការតែងតាំងលោក Yunus ដោយឧត្តមសេនីយ៍ Waker-Uz-Zaman ធ្វើឡើងបន្ទាប់ពីមានចលាចលដែលនាំទៅដល់ការលាលែង...