ហ្សឺណែវ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោកនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Turk បានសង្កត់ធ្ងន់ថា “ការបញ្ចប់សង្រ្គាមនោះ និងបញ្ចៀសជម្លោះក្នុងតំបន់ពេញលេញ គឺជាអាទិភាពដាច់ខាត និងបន្ទាន់” ។ លោកបានបន្តការរិះគន់អ៊ីស្រាអែល នៅក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដោយកត់សម្គាល់ថា ភាពខុសច្បាប់កាន់តែទូលំទូលាយនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយផ្តើមចេញពីគោលនយោបាយ...
បរទេស៖ មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Jenin Brigades លោក Yasser Hanoun ត្រូវបានសម្លាប់បន្ទាប់ពីការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវចំរថយន្តរបស់លោក នៅក្នុងជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់កាសែត ថាយន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្ត ដែលដឹកលោក Hanoun នៅតាមដងផ្លូវក្នុងជំរុំ Jenin...
យេរ៉ូសាឡឹម៖ នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ West Bank ដែលកាន់កាប់ដោយប្រទេសអ៊ីស្រាអ៊ែល ដែលមានពលរដ្ឋប៉ាឡេស្ទីនរស់នៅទីនោះ ដែលពួកគេពឹងផ្អែកលើទីភ្នាក់ងារ អង្គការសហប្រជាជាតិ ហៅកាត់ថា UNRWA សម្រាប់ការអប់រំ និងការថែទាំសុខភាព មានការព្រួយបារម្ភថា សេវាសំខាន់ៗនឹងត្រូវកាត់ផ្តាច់ ដោយសារម្ចាស់ជំនួយបានផ្អាកការផ្តល់មូលនិធិ ជុំវិញការចោទប្រកាន់សមាជិកបុគ្គលិក បានចូលរួមក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់ ។ ភាគច្រើននៃការផ្តោតទៅលើ ជោគវាសនារបស់ទីភ្នាក់ងារជំនួយ...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជំរុញឱ្យអ៊ីស្រាអែល កាត់បន្ថយភាពតានតឹងនៅតំបន់ West Bank ដែលកំពុងកាន់កាប់ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេស អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។ លោកបានធ្វើការកត់សម្គាល់ភ្លាមៗ បន្ទាប់ពីជំនួបរបស់លោកជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Yoav...
អង់ការ៉ា៖ តួកគី បានថ្កោលទោសការវាយឆ្មក់ របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៩នាក់នៅតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងអង់ការ៉ា “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការវាយឆ្មក់ដែលបាន ឆក់យកជីវិតជនស៊ីវិលនៅតំបន់ West Bank និង...
រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីន (PA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ចប់ការសម្របសម្រួល ផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការ សម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់នៅទីក្រុង Jenin ភាគខាងលិចប្រទេស។ លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមើលឃើញពីការឈ្លានពាន ម្តងហើយម្តងទៀតប្រឆាំងនឹង ប្រជាជនរបស់យើង និងការធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យប៉ាឡេស្ទីន និងសាក្សីបានឲ្យដឹងថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ចំនួន២៥នាក់ បានរងរបួសកាលពីថ្ងៃអង្គារ អំឡុងពេលមានការប៉ះទង្គិចគ្នា ជាមួយយោធាអ៊ីស្រាអ៊ែល នៅទីក្រុង Nablus ភាគខាងលិចប្រទេស ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា យោធាអ៊ីស្រាអ៊ែល ប្រដាប់ដោយអាវុធធុនធ្ងន់...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ពីការបង្កើនភាពតានតឹងនៅតំបន់ West Bank មុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់តំបន់នៅថ្ងៃទី១៣ ខែកក្កដា។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកាន់កាប់អំណាចរបស់ អ៊ីស្រាអែល កំពុងទន្ទឹងរង់ចាំដំណើរ ទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីលោក បៃដិន ទៅកាន់តំបន់ ជាមួយនឹងការប្រតិបត្តិវាលបន្ថែមទៀត និងការកើនឡើងនៃការឈ្លានពានរបស់ខ្លួន...
រ៉ាម៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា យោងតាមសមាគមអឌ្ឍចន្ទក្រហម ប៉ាឡេស្ទីន ហៅកាត់ (PRCS) បានឱ្យដឹងថា ក្រុមបាតុករប៉ាឡេស្ទីន ប្រហែល១៥៩នាក់បានរងរបួសកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅភាគខាងជើងតំបន់ West Bank ។ សមាគម PRCS...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស បានប្រកាសបទឈប់បាញ់គ្នា ដោយបញ្ចប់នូវអរិភាពយោធា ជាមួយគ្នារយៈពេល ១១ ថ្ងៃ ដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច ១២ នាក់នៅអ៊ីស្រាអែល ខណៈចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីន នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលឈានដល់ ២២៧ នាក់។ យោងតាមសារព័ត៌មាន Sputnik ផ្សាយផ្ទាល់ពីទីក្រុង Al-Birah...