ព័ត៌មានអន្តរជាតិ
ការសិក្សារវាង WHO-ចិន អះអាងថា វាមិនអាចទៅរួចនោះទេ ដែលថាមន្ទីរពិសោធន៍ក្រុងវូហាន់ ជាប្រភពនៃវីរុសកូវីដ-១៩
ហ្សឺណែវ៖ ការសិក្សារួមគ្នាមួយដែលធ្វើឡើង ដោយអង្គការសុខភាពពិភពលោក និងប្រទេសចិន ស្តីពីប្រភពដើមនៃវីរុសកូវីដ-១៩ បានសន្និដ្ឋានថា វាពិតជាមិនទំនងនោះទេ ដែលវាបានរត់គេចពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan ភាគកណ្តាលនៃប្រទេសចិន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា របាយការណ៍ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវីរុសនេះទំនងជាត្រូវបានចម្លងទៅមនុស្សពីសត្វ ដែលមិនស្គាល់អត្តសញ្ញាណ។ វីរុសស្រដៀងនឹងមេរោគកូវីដ-១៩នេះ ត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវ និងសត្វពង្រូល ប៉ុន្តែដំណើរការនៃការចម្លងមេរោគ ដែលវាត្រូវបានបញ្ជូនទៅមនុស្ស មិនទាន់ត្រូវបានគេតាមដាននៅឡើយទេ។ របាយការណ៍ដែលផ្អែកលើការសិក្សា ដែលអនុវត្តដោយក្រុមអ្នកជំនាញអន្តរជាតិ...