ព័ត៌មានអន្តរជាតិ
Update: អ៊ីរ៉ង់ បិទដែនអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
តេអេរ៉ង់៖ អ៊ីរ៉ង់ បិទដែនអាកាស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។ ការបិទដែនអាកាសរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិប” រួមទាំងកន្លែងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់កាន់តែខិតជិតក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។ អាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងដៃនៃរបបអ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលមានស្រាប់ចំពោះរដ្ឋអ៊ីស្រាអែល និងពិភពលោកកាន់តែទូលំទូលាយ” ។...