សេអ៊ូល៖ អ្នកនាំពាក្យក្រុមប្រឹក្សាពិសេសបានឲ្យដឹងថា តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាឃុំខ្លួនអតីតប្រធានាធិបតីលោក Yoon Suk-yeol ដែលត្រូវបានស្វែងរកដោយទីប្រឹក្សាពិសេស ដែលស៊ើបអង្កេតការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។ តុលាការក្រុងសេអ៊ូល បានទទួលយកសំណើចេញពីលោក Cho Eun-suk ទីប្រឹក្សាឯករាជ្យដឹកនាំការស៊ើបអង្កេតលើការបះបោររបស់លោក Yoon និងការចោទប្រកាន់ផ្សេងទៀតដោយថា លោក Yoon មានការភ័យខ្លាចក្នុងការបំផ្លាញភស្តុតាង។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការចោទប្រកាន់ដែលបញ្ជាក់ក្នុងដីការួមមានការរារាំងយុត្តិធម៌ ការរំលោភអំណាច និងការសរសេរឯកសារផ្លូវការក្លែងក្លាយ។...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងថាជា “សត្រូវចម្បង និងជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្តូរបាន” ដោយសភាកំពូលសម្រេចលុបចោលអង្គភាព ដែលលើកកម្ពស់កិច្ចសន្ទនាជាមួយកូរ៉េខាងត្បូង។ នៅក្នុងសុន្ទរកថាមួយនៅក្នុងសម័យប្រជុំនៃសភាប្រជាជនកំពូលកាលពីថ្ងៃចន្ទ លោក គីម បានឲ្យដឹងថា ប្រទេសរបស់លោកមិនគួរហៅប្រជាជនកូរ៉េខាងត្បូងថាជា “ជនរួមជាតិ” ហើយច្បាប់កំពូលគួរតែអំពាវនាវឱ្យមានការអប់រំខ្លាំងឡើងដើម្បីផ្សព្វផ្សាយគំនិតថាពួកគេជាសត្រូវ។ មេដឹកនាំរូបនេះបានលើកឡើងថា ការកែប្រែរដ្ឋធម្មនុញ្ញគួរត្រូវពិភាក្សានៅក្នុងសម័យប្រជុំសភាបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងឱ្យដឹង នូវការយល់ឃើញរបស់ផងខ្លួន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជុំវិញការឡើង កាន់តំណែង ប្រធានាធិបតីកូរ៉េ ខាងត្បូងថ្មី លោក Yoon Seok-youl ក្នុងរយៈកាល១០០ថ្ងៃ កន្លងមកនេះ។ សូមទស្សនាខ្លឹមសារ នៃចំណាប់អារម្មណ៍ ស្តីពីទំនាក់ទំនង...