ព័ត៌មានអន្តរជាតិ
មេដឹកនាំគណបក្សប្រជាធិបតេយ្យ ទាមទារឱ្យចាប់ខ្លួនមេបញ្ជាការអង្គរក្ស របស់ប្រធានាធិបតី Yoon Suk-yeol
បរទេស៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភារបស់ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី ប្រសិនបើពួកគេនៅតែបន្តប្រឆាំងនឹងដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Park Chan-dae មេដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) ភាគច្រើននៅក្នុងសភាកូរ៉េខាងត្បូងកាលពីថ្ងៃទី 3 ខែមករាបានចោទប្រកាន់ឆ្មាំប្រធានាធិបតីពីបទរារាំងច្បាប់ដោយរារាំងអ្នកស៊ើបអង្កេតមិនឱ្យអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី Yoon...