ព័ត៌មានអន្តរជាតិ
តួកគី បើកការវាយប្រហារក្រុម YPG សម្លាប់បានសមាជិក ៧នាក់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកក្រុមឧទ្ទាមឃឺដ YPG ចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយ ពីសំណាក់កងកម្លាំងយោធានៃប្រទេសតួគី។ សេចក្តីប្រកាសដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសតួគីបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន២នាក់ផងដែរ។ មុននេះបន្តិចក្រុម YPG បានបើកការវាយប្រហារតាមគ្រាប់រ៉ូក្កែត និងគ្រាប់កាំភ្លើងធំជាច្រើនដងមកលើ ទីតាំងឈរជើងរបស់កងកម្លាំងយោធាតួគី ដែលស្ថិតនៅក្នុងតំបន់...