ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យស្ថាប័នរដ្ឋ និងឯកជន ផ្អាកការស្គែនមេដៃ មន្រ្តីនិងបុគ្គលិក រៀងរាល់ម៉ោងចេញចូលធ្វើការ ។
