បច្ចេកវិទ្យា

ក្រុមហ៊ុនសៀងហៃបាវយី (ខេមបូឌា) ខូអិលធីឌី ចូលរួមអបអរសាទរ ការចុះសួរសុខទុក្ខ ក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា

នៅថ្ងៃទី ៣១ ខែឧសភានៅមុនថ្ងៃ ទិវាកុមារអន្តរជាតិ ១ មិថុនា ក្រុមហ៊ុនសៀងហៃបាវយី (ខេមបូឌា) ខូអិលធីឌីបានចូលរួមសួរ សុខទុក្ខដល់កូនៗរបស់បុគ្គលិក ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ។

ក្រោមឥទិ្ធពលនៃការរីករាលដាល នៃវីរុសជំងឺរលាកសួតថ្មី Covid19 បុគ្គលិកគ្រប់គ្រងជនជាតិចិន និងខ្មែរកំពុងអនុវត្តនូវតម្រូវការ គ្រប់គ្រងរបស់ក្រុមហ៊ុន ហើយគ្រប់គ្នាបរិភោគ និងរស់នៅជាមួយគ្នា ដើម្បីធានាថាគ្មានករណី ណាមួយកើតឡើងឡើយ។

នៅថ្ងៃនោះអាកាសធាតុក្តៅ ហើយផ្ទះរបស់បុគ្គលិកជាច្រើន មានទីតាំងនៅតំបន់ឆ្ងាយពី រាជធានីភ្នំពេញ។ ប្រធានផ្នែកទីផ្សារលោក Xu Yao និងប្រធានសហជីពលោកស្រី Wei Hong ក្នុងនាមជាអ្នក តំណាងក្រុមហ៊ុនចូលរួមសួរ សុខទុក្ខក្រុមគ្រួសាបុគ្គលិក បានមកដល់គេហដ្ឋាន របស់អ្នកគ្រប់គ្រងជនជាតិខ្មែរ មួយរូបឈ្មោះអ៊ុកចំរើន កូនតូចរបស់គាត់អាយុទើបតែ ៦ ខែបានបង្ហាញស្នាមញញឹម ស្រស់ស្រាយមិនមាន អៀនខ្មាស់នរណារឡើយ។

ភរិយារបស់លោក អ៊ុក ចំរើន បានសម្តែងការអរគុណ ជាភាសាចិនសាមញ្ញបានខ្លះៗ ទោះបីជាលោក អ៊ុក ចំរើន បានរស់នៅជាមួយបុគ្គលិកចិន ផ្សេងទៀតក្នុងការដ្ឋានគម្រោង អស់រយៈពេលជាងពីរខែ ក៏ដោយក៏នាងបានបង្ហាញការ នៃការយល់និងសង្ឃឹមថា ការរីករាលដាលនៃជំងឺនេះ នឹងឆាប់បញ្ចប់ហើយការងារ និងជីវិតរស់នៅរបស់គ្រប់គ្នា អាចវិលមករកភាពធម្មតាវិញ។

អ្នកតំណាង់ក្រុមហ៊ុន បានមកដល់គេហដ្ឋានរបស់ ក្រុមគ្រួសាបុគ្គលិកជនជាតិចិន ជាច្រើននាក់នៅទីក្រុងភ្នំពេញ ការចូលរួមសួរសុខទុក្ខ ចំពោះប្រពន្ធនឹងកូនរបស់បុគ្គលិក ទោះបីឪពុកទាំងអស់ធ្វើការនិងរស់នៅ ខ្សែជួរមុខនៃគម្រោងក៏ដោយតែកូន ៗ ស្ថិតក្រោមការមើលថែរបស់ម្តាយ ទោះបីជាការរស់នៅរបស់ពួកគេ មានភាពសាមញ្ញបន្តិចក៏ដោយ ក៏ពួកគេនៅតែសប្បាយរីករាយដែរ។ ជាពិសេសក្មេងស្រីអាយុ ៣ ឆ្នាំដែលបានបង្ហាញយើង នូវរូបគំនូរម្តងមួយៗបានផ្លាស់ប្តូរ ភាពអៀនខ្មាស់នៅពេលដំបូង ដែលយើងបានឃើញហើយ បានបង្ហាញស្នាមញញឹម ប្រកបដោយមោទនភាពនៅលើមុខ។

អ្នកតំណាងក្រុមហ៊ុន បានផ្ញើការសួរសុខទុក្ខដល់កុមារ បានផ្ញើអំណោយដែលបាន ជ្រើសរើសដោយយកចិត្តទុកដាក់ សួរសុខទុក្ខការរស់នៅ របស់ពួកគេនិងការលំបាកមួយចំនួន ដែលត្រូវការជំនួយពីក្រុមហ៊ុន ហើយសូមជូនពរឱ្យពួកគេ មានការរីកចម្រើនប្រកប ដោយភាពសប្បាយរីករាយ ៕

To Top