បរទេស៖ប្រធានប្រតិបត្តិនៃក្រុមហ៊ុន អាម៉ាហ្ស៊ូនលោក Jeff Bezos នៅសប្តាហ៍នេះបានបញ្ជាក់ថាក្រុមហ៊ុនអាវកាសរបស់ លោកដែលមានឈ្មោះថា Blue Origin បាននឹងកំពុងចាប់ផ្តើមធ្វើការងារ ទៅលើប្រព័ន្ធចុះចត
របស់ខ្លួនរួចហើយដើម្បីអាចដឹកជញ្ជូន ក្រុមអ្នកអាវកាសយានិកទៅដល់ភពព្រះច័ន្ទឲ្យបាននាឆ្នាំ២០២៤។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Bezos ក៏បានធ្វើការលើកឡើងនូវជម្រើសមួយផងដែរនៅមុនការងារនេះមកដល់ គឺជាបេសកកម្មដឹកជញ្ជូនទំនិញប្រមាណជា១តោនទៅកាន់ភពនេះនៅមួយឆ្នាំមុនដែលវា គឺជាបេសកកម្មលើកដំបូងរបស់ខ្លួន។
យោងតាមការបញ្ជាក់បន្ថែមដោយ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Blue Origin លោក Steve Squyres នៅក្នុងគ្រាដែលលោក មានវត្តមាននៅឯសកវិទ្យាល័យវ៉ាស៊ិនតោនបាននិយាយទៀតដែរថាជាក់ស្តែង ផែនការនេះត្រូវបានផ្តួចផ្តើមដំបូងតាំងតែពីឆ្នាំ២០១៧មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី

