Phnom Penh, Cambodia, 25 November 2020 – បេសកកម្មរបស់ Tik Tok គឺការជម្រុញឲ្យមានគំនិតច្នៃប្រឌិតថ្មីនិងនាំយកមកវិញនូវភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់។ តាមរយៈការផ្តោតលើចំនុចស្នូលនៃបេសកកម្មនេះ Tik Tok ធានាឲ្យបានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាជម្រុញឲ្យមានការចូលរួម។
ដើម្បីក្លាយខ្លួនជាទម្រង់វីដេអូទូរស័ព្ទមួយប្រកបដោយបរិយាប័ន្ន ពួកយើងបានសម្រេចប្តេជ្ញាដាក់ចេញនូវលក្ខណៈកម្មវិធីថ្មីដែលហៅថា «រូបថតដែលអាចបង្កភាពប៉ះទង្គិច»ឬ« photosensitivity»។ ការដាក់ចេញនូវលក្ខណៈកម្មវិធីថ្មី «រូបថតដែលអាចបង្កភាពប៉ះទង្គិច» នេះត្រូវបានធ្វើឡើងក្រោយពីពួកយើងបានជួបនឹងអ្នកជំនាញលើជំងឺអេពីឡឹបស៊ីកាលពីប៉ុន្មានមុន។ ពួកគេបានធ្វើការផ្តល់ជាមតិយោបល់ត្រលប់ដល់ពួកយើងអំពី Tik Tok និងថាតើយើងអាចចូលរួមការពារដល់អ្នកជំងឺអេពីឡឹបស៊ីដោយរបៀបណា។ ក្រោយពីជំនួបនេះ ពួកយើងសម្រេចបង្កើតនូវលក្ខណៈកម្មវិធីថ្មីនេះ ដែលវានឹងរំលឹកដល់អ្នកប្រើប្រាស់របស់យើងអំពីការបង្កើតវីដេអូដែលមានពន្លឺ ដែលអាចប៉ះពាល់ដល់អ្នកជំងឺអេពីឡឹបស៊ី។ តាមរយៈលក្ខណៈកម្មវិធីថ្មីនេះ អ្នកមើលវីដេអូទាំងអស់នឹងទទួលបាន ការផ្តល់ដំណឹងជាមុនទៅលើវីដេអូដែលអាចបង្កការប៉ះទង្គិច រួចអាចធ្វើការចុចរំលងវីដេអូទាំងនោះ បាននៅពេលដែលពួកគេឆ្លងកាត់វា។ លក្ខណៈកម្មវិធីថ្មីនេះនៅនឹងត្រូវបានដាក់ចេញនៅ ប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជំងឺអេពីឡឹបស៊ីបានបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណ ៦៥លាននាក់នៅទូទាំងពិភពលោក។ យោងតាមការសិក្សារបស់មូលនិធិអេពីឡឹបស៊ី បានបង្ហាញឲ្យឃើញថា មួយក្នុងចំណោមមនុស្ស២៦នាក់នៅសហរដ្ឋអាមេរិកនឹងអាចវិវត្តន៍ជំងឺអេពីឡឹបស៊ីនៅអំឡុងពេលណាមួយក្នុងជីវិតរបស់គេ ហើយមួយក្នុងចំណោមមនុស្ស១០នឹងអាចកើតភាពរវើរវាយ ភាំងស្មារតីឬប្រកាច់នៅក្នុងជីវិតរបស់ពួកគេ។ ការផ្លាស់ប្តូរដែលពួកយើងកំពុងតែធ្វើឡើងគឺដើម្បីធ្វើឲ្យ Tik Tok កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសដល់អ្នកដែលកំពុងដែលមានជំងឺអេពីឡឹបស៊ីតែម្តង។
Tik Tok បានកំពុងតែធ្វើការជាមួយនឹងអង្គការអេពីឡឹបស៊ីកំពូលៗនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូង រួមមានមូលនិធិអេពីឡឹបស៊ី សហគមន៍អេពីឡឹបស៊ី ការិយាល័យអេពីឡឹបស៊ីកូរ៉េ និងសមាគមន៍អេពីឡឹបស៊ីជប៉ុន ដើម្បីចែករំលែកព័ត៌មានអំពីលក្ខណៈកម្មវិធីថ្មីនិងលើកកម្ពស់ចំណេះដឹងអំពីជំងឺអេពីឡឹបស៊ីជាទូទៅ។
ក្រុមការងាររបស់ពួកយើងបានប្តេជ្ញាក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងសហគមន៍ជុំវិញពិភពលោក ហើយគោលដៅរយៈពេលវែងរបស់យើងគឺការក្លាយខ្លួនជាទម្រង់អនឡាញប្រកបដោយបរិយាប័ន្ន។ ពួកយើងកំពុងតែខិតខំបន្ថែមនូវលក្ខណៈកម្មវិធីថ្មីៗបន្ថែមទៀតដើម្បីសម្រេចគោលដៅនេះ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ដៃគូរបស់ពួកយើង៖
អ្នកនាង Laura Thrall ដែលជាអគ្គនាយកនិងនាយកប្រតិបត្តិនៃមូលនិធិអេពីឡឹបស៊ី បាននិាយាយថា៖ «អ្នកជំងឺអេពីឡឹបស៊ីដែលរងការប៉ះទង្គិចជាមួយនឹងរូបថត អាចនឹងប្រឈមនឹងការប្រកាច់ ប្រសិនបើពួកគេស្ថិតនៅក្រោមពន្លឺហ្វាក្នុងកាលៈទេសៈតានតឹងណាមួយ ឬក្រោមទម្រង់គំរូនៃចក្ខុណាមួយ។ បើទោះបីជាចំនួននៃអ្នកជំងឺអេពីឡឹបស៊ីនៅមានចំនួនតិចតួចក៏ដោយ ឥទិ្ធពលរបស់វាពិតជាមានភាពធ្ងន់ធ្ងរខ្លាំងណាស់។ យើងពិតជារីករាយខ្លាំងណាស់ដែល Tik Tok ចូលរួមដោះស្រាយនូវបញ្ហានេះ តាមរយៈការផ្លាស់ប្តូរលើទម្រង់កម្មវិធីរបស់ខ្លួនដែលអាចការពារសហគមន៍អេពីឡឹបស៊ីនៅពេលដែលពួកគេប្រើប្រាស់ Tik Tok។ ពួកយើងពិតជាមានមោទនភាពដែលបានធ្វើការជាមួយនឹង Tik Tok ទៅលើគំនិតផ្តួចផ្តើមនេះ ហើយយើងក៏ត្រេកអរចំពោះការសហការរបស់យើងនាពេលខាងមុខ»។
លោកស្រី Nicola Swanborough ដែលជានាយករងនៃសង្គមអេពីឡឹបស៊ីបានឲ្យដឹងថា៖ «បណ្តាញសង្គមប្រៀបបាននឹងខ្សែសង្គ្រោះជីវិតរបស់អ្នកជំងឺអេពីឡឹបស៊ី ពីព្រោះពួកគេអាចប្រើប្រាស់វាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃពីជុំវិញពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ផលអវិជ្ជមានរបស់វាគឺពន្លឺរូបថតនិងមាតិកាដែលកំពុងត្រូវបានចែកចាយទាំងដោយចេតនានិងអចេតនានៅលើប្រព័ន្ធអនឡាញ ហើយអាចធ្វើឲ្យអ្នកជំងឺអេពីឡឹបស៊ីប្រកាច់បាន។ ពួកយើងសង្ឃឹមថាបណ្តាញសង្គមផ្សេងៗទៀតអាចយកគំរូតាម Tik Tok ដើម្បីឲ្យសហគមន៍របស់យើងកាន់តែប្រសើរឡើង»។
អ្នកនាំពាក្យ X របស់អេពីឡឹបស៊ីនៃប្រទេសអៀរឡង់បាននិយាយថា៖«ទស្សនៈវិស័យរបស់យើងគឺធានាថាមនុស្សគ្រប់រូបនឹងអាចរស់នៅក្នុងជីវិតដ៏ពេញលេញមួយនិងមិនត្រូវបានកំណត់ដោយជំងឺអេពីឡឹបស៊ី។ Tik Tok បានបោះជំហានមួយដ៏ធំក្នុងការធ្វើឲ្យវីដេអូនៅលើបណ្តាញសង្គមកាន់តែមានសុវត្ថិភាពនិងអាចមើលបានដោយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក រួមទាំងមនុស្សប្រមាណ ៤០ម៉ឺននាក់ក្នុងប្រទេសអៀរឡង់ដែលកំពុងមានជំងឺអេពីឡឹបស៊ីផងដែរ»។
អ្នកនាង Satomi Umemoto ដែលជាអគ្គនាយកនៃសមាគមន៍អេពីឡឹបស៊ីជប៉ុនបាននិយាយថា៖ «ពួកយើងគឺជាក្រុមហ៊ុនផ្តល់សេវាសាធារណៈ ហើយពួកយើងបានចាប់ផ្តើមដំណើរការវាចាប់តាំងពីឆ្នាំ១៩៧៣មកម្លេះ ដើម្បីបង្កើតនូវសង្គមមួយដែលអ្នកជំងឺអេពីឡឹបស៊ីនិងគ្រួសាររបស់គេអាចរស់នៅដោយសន្តិភាព។ វាត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកកើតជំងឺអេពីឡឹបស៊ីចំនួន១លាននាក់នៅក្នុងប្រទេសជប៉ុន។ អេពីឡឹបស៊ីគឺជាជំងឺប្រព័ន្ធប្រសាទខួរក្បាលដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យចាប់ពីទារករហូតដល់មនុស្សចាស់។ ប្រមាណ៧០% នៃអ្នកជំងឺអេពីឡឹបស៊ីអាចរក្សាជំងឺរបស់គេឲ្យស្ថិតក្នុងស្ថានភាពនឹងន ប៉ុន្តែក៏មានអ្នកជំងឺផ្សេងទៀតដែលមានរោគសញ្ញាដែលពិបាកក្នុងការព្យាបាល។ ចំនួនអ្នកជំងឺអេពីឡឹបស៊ីដែលរងទង្គិចដោយរូបថតមានចំនួនតិច ដែលស្មើនឹង ១ក្នុងចំណោមមនុស្ស៤០០០នាក់តែប៉ុននោះ ប៉ុន្តែចំនួននេះនឹងកើនឡើងប្រសិនបើអ្នកជំងឺមិនបានដឹងពីស្ថានភាពរបស់ខ្លួន។ ពួកយើងកោតសសើរចំពោះការគិតគូរយ៉ាងម៉ត់ចត់របស់ Tik Tok ដែលបង្កើតនូវបរិយាកាសមួយដែលអ្នកជំងឺអេពីឡឹបស៊ីអាចមើលវីដេអូនិងប្រើប្រាស់ Tik Tok ប្រកបដោយសុវត្ថិភាព ហើយវាពិតជាកិត្តិយសរបស់ពួកយើងដែលបានរួមការងារជាមួយនឹងក្រុមការងារ Tik Tok។
លោកវេជ្ជបណ្ឌិត Kim Heung Dong ដែលជាអគ្គនាយកនៃការិយាល័យអេពីឡឹបស៊ីកូរ៉េបាននិយាយថា៖ «នាពេលថ្មីៗនេះ កម្មវិធីវីដេអូលើទូរស័ព្ទកំពុងទទួលបានការពេញនិយមនិងរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅប្រទេសកូរ៉េ Tik Tok ត្រូវបានប្រើប្រាស់និងមានអ្នកផលិតវីដេអូជាច្រើននាក់រួចមកហើយ។ ពួកយើងសូមថ្លែងអំណរគុណដល់ Tik Tok សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើតវីដេអូនិងមាតិកាដែលមានសុវត្ថិភាពដល់អ្នកជំងឺអេពីឡឹបស៊ី តាមរយៈការដាក់ចេញនូវលក្ខណៈកម្មវិធី «រូបថតដែលអាចបង្កភាពប៉ះទង្គិច»។ ការិយាល័យអេពីឡឹបស៊ីកូរ៉េបានកំពុងតែដោះស្រាយផលលំបាករបស់អ្នកជំងឺអេពីឡឹបស៊ីទាំងផ្លូវចិត្តនិងកត្តាបញ្ហាសង្គម។ ពួកយើងនឹងផលិតវីដេអូដែលស្តីពីអេពីឡឹបស៊ីជាមួយនឹង Tik Tok ដើម្បីជួយដល់មនុស្សជាច្រើនបន្ថែមទៀត»។
លោកស្រី Ann Little ដែលជាប្រធាននាយកនៃការិយាល័យអេពីឡឹបស៊ីអន្តរជាតិបានឲ្យដឹងថា៖«ក្នុងនាមយើងជាបណ្តាញអង្គការដ៏សំខាន់ដែលមានសមាជិកជាង១០០ប្រទេស ការិយាល័យអេពីឡឹបស៊ីអន្តរជាតិ (IBE) បានមើលឃើញថាគ្រប់ទីកន្លែងនៅទូទាំងពិភពលោកដែលធ្លាប់កើតមានការមិនយកចិត្តទុកដាក់ ឬភ័យខ្លាចជំងឺអេពីឡឹបស៊ី កំពុងត្រូវបានជំនួសដោយការយល់ចិត្តនិងយកចិត្តទុកដាក់។ ហេតុដូច្នេះហើយ IBE សូមស្វាគមន៍ដល់លក្ខណៈកម្មវិធីរបស់ Tik Tok ដែលនឹងជួយការពារអ្នកជំងឺអេពីឡឹបស៊ីដែលអាចរងទង្គិចដោយរូបថត តាមរយៈពន្លឺដែលមិនចាំបាច់។ ជាមួយនឹងអ្នកជំងឺអេពីឡឹបស៊ីប្រមាណជា ៥០លាននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះប្រមាណ ៦លាននាក់រស់នៅក្នុងទ្វីបអឺរ៉ុប ពួកយើងសូមផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមនានាដែលកាត់បន្ថយហានិភ័យដែលអាចបង្កឲ្យកើតមានការប្រកាច់ និងដើម្បីកាត់បន្ថយការរើសអើងនានាដែលអ្នកជំងឺអេពីឡឹបស៊ីតែងជួបប្រទះ ហើយជំនួសមកវិញដោយលក្ខខណ្ឌនិងគុណភាពជីវិតដ៏ប្រសើរតាមដែលអាចធ្វើទៅបាន»៕
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com
ទំនាក់ទំនងសារព័ត៌មាន៖
Rachel Roberts
MSA Marketing Solutions
Rachel.roberts@msacam.com +(855) 96 368 0826
អត្ថបទដោយ Joshua Goodman នាយកផ្នែកផលិតផល ទំនុកចិត្តនិងសុវត្ថិភាព Tik Tok