ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសផ្អាករៀបពាអាហ៍ពិពាហ៍និងពិធីជួបជុំគ្នា រយៈពេល ១៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
យោងតាមសារសំឡេង របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ វិច្ឆិកាឆ្នាំ២០២០ បានឱ្យដឹងថា តាមការស្នើសុំពីក្រសួងសុខាភិបាល ក៏ដូចអង្គការសុខភាពពិភពលោកតម្រូវឲ្យមានការវិធានការបន្ថែម នៅក្រុងភ្នំពេញ និងសៀមរាប គឺសុំផ្អាករាល់ជួបជុំដែលមានមនុស្សច្រើន តែម្តងរាប់ទាំងការរៀបអាពាហ៍ពាហ៍ ក្នុងរយ:ពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ វិច្ឆិកាតទៅ។
សម្តេចបន្តថា “១៥ថ្ងៃគឺហាមការជួបជុំតែម្តង ត្រូវមានការប្រជុំក៏ត្រូវផ្អាកសិន ហើយបើសិនមានរៀបអាពាហ៍ពិពាហ៍ សុំស្នើមេត្តាខន្តីអភ័យទោសផ្អាកសិន ១៥ថ្ងៃបានសេចក្តីថា ចាប់ពីថ្ងៃទី១ ធ្នូដល់ថ្ងៃទី១៥ ឬ១៦ចាប់ពីពេលទទួលបទបញ្ជានេះទៅ។ អីញ្ចឹងទេសូមឲ្យមានការផ្សព្វផ្សាយឲ្យទូលទូលាយពីបណ្តាសារព័ត៌មាន។ ស្នើឲ្យមានយោគយល់ ពីប្រជាពលរដ្ឋគឺការជួបណាក៏ដោយគឺសុំផ្អាកបណ្តោះអាសន្ន ១៥ថ្ងៃ ទាំងអាពាហ៍ពិពាហ៍ ទាំងការប្រជុំការជួបជុំជាងលក្ខណ:មនុស្សលើសពី ២០នាក់ ទៅគឺមិនត្រូវជួបជុំទេ។ តែបើមានការជួបជុំត្រឹម ២០នាក់ត្រូវមានគន្លាតឲ្យឆ្ងាយ”។
សម្តេចបានលើកឡើងថា មិនមានការហាមឃាត់ចេញ ធ្វើដំណើរទៅខាងក្រៅ ឬតាមផ្លូវនោះទេតែសុំកុំឲ្យមានការ កកស្ទះតាមស្តុបនានា កាត់បន្ថយការធ្វើដំណើរ ចេញក្រៅផ្ទះ ១៥ថ្ងៃចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ឬ១៦។
សម្តេចបន្តថា ក្រសួងអប់រំក៏ត្រូវធ្វើការជាបន្ទាន់ ចំពោះការផ្អាកបិទសាលារៀន ហើយនៅរយ:ពេលរៀនបន្តដែលត្រូវប្រកាសនោះ ក៏ត្រូវគួរផ្អាកសិនសម្រាប់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង។ អីចឹងគួរក្រសួងអប់រំ យុវជន និងកីឡា ណែនាំទៅមន្ទីអប់រំដែលទាក់ទង នឹងការគ្រប់របស់ខ្លួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប និងក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវ:ក៏ត្រូវផ្អាកដូច្នេះសូមអនុវត្តបន្ទាន់ ៕