បច្ចេកវិទ្យា

Uber សម្រេចចិត្តលក់ជំនួញ រថយន្តបើកបរស្វ័យប្រវត្តិ ទៅឲ្យ Aurora

បរទេស៖ CNN ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាក្រុមហ៊ុន Uber បានសម្រេចចិត្តក្នុងការលក់ជំនូញផលិតរថយន្ត បើកបរស្វ័យប្រវត្តិរបស់ ខ្លួនទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា Aurora ហើយ។

នេះមានន័យថាការចំណាយពេល រយៈពេល៥ឆ្នាំរបស់ខ្លួននឹងក្លាយទៅជាការគ្របគ្រងរបស់ Aurora វិញប៉ុន្តែ Uber នឹងទទួលបានភាគហ៊ុនសរុប២៦ភាគរយពីក្រុមហ៊ុនមួយនេះនិងព្រមទាំងបានវិនិយោគប្រាក់បន្ថែម
៤០០លានដុល្លារផងជាមួយនឹងគ្នា។។

គួរឲ្យដឹងដែរថាប្រធានប្រតិបត្តិរបស់ Aurora លោក Chris Urmson គឺជាអតីតអ្នកដឹកនាំកិច្ចការងារផលិតរថយន្តបើក បរស្វ័យប្រវត្តិរបស់ Google។តាមការបញ្ជាក់រួមគ្នាផលិតផលដែល Aurora បង្កើតបាននឹងត្រូវប្រើប្រាស់ ជាមួយនឹងកម្មវិធីកក់រថយន្តតាក់ស៊ីរបស់ Uber នាពេលខាងមុខ៕

To Top