បច្ចេកវិទ្យា

Google ពន្យាពេលវិលត្រឡប់ ចូលការិយាល័យវិញ របស់បុគ្គលិករហូត

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅសប្តាហ៍នេះបានឲ្យដឹងថាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងមិនត្រូវអនុញ្ញាតិឲ្យចូលទៅធ្វើការវិញបាន នៅឡើយរហូតដល់ខែកញ្ញា។

ប្រភពដដែលបានសរសេរទៀតថា លើសពីនេះការវិលត្រឡប់វិញក៏មិនប្រាកដដែរថាពកគេនឹងធ្វើការងារ៥ថ្ងៃក្នុងមួយសប្តាហ៍ដូចធម្មតាឡើយហើយវានឹងត្រូវរងចាំការសម្រេចចិត្តចុងក្រោយដោយ ប្រធានក្រុមហ៊ុន។

នៅក្នុងលិខិតមួយរបស់ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលោក Sundar Pichai បានប្រកាសថា Google នឹងចាប់ផ្តើមធ្វើតេស្តទៅលើជម្រើសមួយចំនួនពាក់ព័ន្ធទៅនឹងការធ្វើការងារប្រចាំសប្តាហ៍ដែលមានន័យថាបុគ្គលិកនឹងអាចធ្វើការមកត្រឹមតែ៣ថ្ងៃក្នុងមួយសប្តាហ៍ជំនួសវិញនិង២ថ្ងៃទៀតអាចធ្វើការពីផ្ទះរបស់គេ៕ ប្រែសម្រួល៖ស៊ុនលី

To Top