បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុន ByteDance Ltd. ដែលជាក្រុមហ៊ុនមេ របស់កម្មវិធីកំសាន្តយក្ស TikTok លោក Zhang Yiming ត្រូវបានគេដឹងថា បានសម្រេចចិត្តបរិច្ចាគប្រាក់ប្រមាណជា ៥០០លានយ័ន ឬត្រូវជា ៧៧,៣លានដុល្លារអាមេរិក ទៅឲ្យមូលនិធិអប់រំមួយនៅឯស្រុកកំណើត របស់លោក។
ប្រភពដដែលបានសរសេរទៀតថា បុរសមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារវ័យ ៣៨ឆ្នាំ រូបនេះបានផ្ទេរលុយទាំងនោះទៅផ្ទាល់ឲ្យមូលនិធិ ដែលត្រូវបានស្គាល់ឈ្មោះថា Fangmei Educational Development ដែលស្ថិត
នៅក្នុងទីក្រុង Longyan ភាគអាគ្នេយ៍ដោយ ភាគច្រើនយកទៅប្រើប្រាស់សម្រាប់កិច្ចការងារ ហេដ្ឋារចនាសម្ព័ន្ធអប់រំបច្ចេកវិទ្យាព្រមទាំង ការសាងសង់ទីកន្លែងស្នាក់នៅសម្រាប់សិស្សជាដើម។
គួរឲ្យដឹងដែរថាបុរសរូបនេះគឺជា មនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី៤ របស់ប្រទេសចិនពោលគឺប្រមាណរហូតទៅដល់ ៤៤,៥ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន ByteDance បច្ចុប្បន្នមានតម្លៃរហូតទៅដល់ ២៥០ពាន់
លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
