បច្ចេកវិទ្យា

ក្រសួងមហាផ្ទៃ ស្នើព្រះអង្គម្ចាស់ ចក្រាវុធ សម្របសម្រួលផ្ទៃក្នុង ដើម្បីរៀបចំសមាជជ្រើសរើស ក្បាលម៉ាស៊ីនដឹកនាំគណបក្ស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្សឱ្យស្របតាមលក្ខន្តិកៈ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ មករា បានបញ្ជាក់ថា ក្រសួងបានទទួលរួចហើយនូវសេចក្ដីសម្រេចលេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមប្រការ៥៩ថ្មី នៃលក្ខន្តិកៈ គណបក្ស។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បានបញ្ជាក់យ៉ាងដូច្នេះថា «ស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃ​ ក្នុងគណបក្ស ដើម្បីរៀបចំសមាជ ជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំគណបក្ស ឱ្យស្របតាមខ្លឹមសារប្រការ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្សតម្កល់ទុក នៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា១៨ថ្មី នៃ ច្បាប់ស្តីពីគណបក្សនយោបាយផងដែរ»៕

To Top