បច្ចេកវិទ្យា

អស្ចារ្យណាស់ ! ការច្នៃប្រឌិតថ្មីផ្នែក បច្ចេកវិទ្យានៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបំភ្លឺកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង !

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្ញើលិខិតទៅកាន់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយបានកោតសរសើរនិងសម្តែងអំណរគុណចំពោះការផ្សាយប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនិងការផ្សព្វផ្សាយយ៉ាងសកម្មនូវកីឡាអូឡាំពិកអន្តរជាតិ។

ទោះបីជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានបិទបញ្ចប់ដោយជោគជ័យក៏ដោយ ក៏ពិធីបើកនិងបិទដ៏អស្ចារ្យដែលប្រកបដោយភាពរ៉ូមេនទិចបែបចិន និងការផ្សាយដ៏ល្អ បំផុតនៃព្រឹត្តិការណ៍នេះនៅតែធ្វើឱ្យប្រជាជនពិភពលោកនាំគ្នាកោតសរសើរ ។ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានសមិទ្ធផលយ៉ាងច្រើន ដោយបានបំភ្លឺដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រអូឡាំពិក។

ក្នុងនាមជាម្ចាស់ផ្ទះនិងជាដៃគូផ្សាយទូរទស្សន៍នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនពឹងផ្អែកលើបច្ចេកវិទ្យា“5G+4K/8K+AI”
ដោយប្រើប្រាស់កាមេរ៉ាផ្សាយក្នុងទម្រង់រូបភាពភ្លឺច្បាស់ដែលស្រាវជ្រាវនិងផលិតដោយម្ចាស់ខ្លួន និងចាត់ចែងក្រុមអ្នកជំនាញដ៏ឆ្នើមដើម្បីធានាបច្ចេកទេសផ្សាយ និងសម្រេចបាននូវគោលដៅមើលកីឡាអូឡាំពិកតាមរយៈទម្រង់ 8K ហើយបានបង្កើតកំណត់ត្រាថ្មីនៃការផ្សព្វផ្សាយតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ពោលគឺមានទស្សនិកជនលើសពី ៦២៨១៤ លាននាក់ ៕

To Top