បច្ចេកវិទ្យា

បង្ក្រាបករណី ជួញដូរគ្រឿងញៀន ជាង៤៦គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៤នាក់ 

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្តិការ​ បង្ក្រាបមុខសញ្ញា​ ប្រេីប្រាស់​និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសគ្រឿងញៀនជាង ៤៦គីឡូក្រាម ។ 

ប្រតិបត្តិការនេះធ្វេីឡេីង ដោយអនុវត្តតាមបទបញ្ជា ជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការស្រាវជ្រាវ​ ដេីម្បីបង្ក្រាបមុខសញ្ញា​ ប្រេីប្រាស់​និងជួញដូរគ្រឿងញៀន

ជាក់ស្ដែងនៅថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២២ ម៉ោង ៦:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីដកហូតក្រាមសថ្លា សង្ស័យគ្រឿងញៀន ប្រហែល២គីឡូក្រាម កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ បន្តរហូតទទួលបាន ព័ត៌មានថាមាននៅក្នុងឃ្លាំងមានចំនួន៣បាវទៀត​ ភ្លាមនោះកម្លាំងចំរុះបានបើកប្រតិបត្តិការចុះឆែកឆេរ ឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើញចំនួន៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ចំនួន៣នាក់ (ស្រី) មកបំភ្លឺផងដែរ​ ។ 

បច្នុប្បន្នកម្លាំងជំនាញ បានបញ្ជូនមនុស្សពាក់ព័ន្ធទាំង​ ៤នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

To Top