ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជំនាញខេត្តឧត្តរមានជ័យ ឥឡូវនេះ កំពុងតែដុតដៃ ដុតជើង និង ស្វែងរកតាមចាប់ខ្លួន ជនដៃដល់ ដែលបានសម្លាប់កុមារីរងគ្រោះម្នាក់ បន្ទាប់ពីរំលោភ នាងបានម្រេច រួចយកសាកសពទៅបោះចូល នៅក្នុង អូរ នៅច្រកអូរស្មាច់ ហើយរត់គេចខ្លួន បាត់ស្រមោលឈឹង ។
អំពើឃាតកម្ម ដ៏សែនសាហាវឃោរឃៅនេះ បានកើតកាលពីអាធ្រាត ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ វេលាម៉ោង ប្រមាណ ១១ ឬ ១២ យប់ នៅចំណុចភូមិចំការចេក ឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលព្រហ្មទណ្ឌប៉ុស្តិ៍រដ្ឋបាលឃុំឃុំអូរស្មាច់ បានអោយដឹងថា ជនរងគ្រោះ រូបនេះ មានឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះ មានបងប្អូន ចំនួន៤នាក់ ហើយនាង គឺ កូនស្រីច្បងនៅក្នុងគ្រូសារ កសិករ ក្រីក្រ ដែលមានទីលំនៅ ក្នុងឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បាននិយាយថា យោងតាមសាក្សីម្នាក់ (អ្នកភូមិ) នៅថ្ងៃកើតហេតុនោះ ម៉ោងប្រមាណ ជិត៨ យប់ ជនរងគ្រោះ បានធ្វើដំណើរទៅ មើលគេរាំកម្សាន្ត ដើម្បីប្រារព្ធពិធីបុណ្យឆ្នាំថ្មី នៅក្នុងភូមិ។ បន្ទាប់មក នាងក៏ ត្រូវបានបាត់ខ្លួន។
លុះនៅវេលាម៉ោងប្រមាណ ជាង១រសៀល ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២២ សាកសពរបស់នាង ត្រូវបានអ្នកភូមិប្រទះឃើញ ត្រូវស្លាប់ និង អណ្តែតទឹក នៅមាត់អូរទាំងខ្លួនប្រាណគ្របដណ្តប់ ហើយសម្លៀកបំពាក់មិនសមរម្យ ស្បែកជើង និងរបស់របរប្រើប្រាស់រប៉ាត់រប៉ាយ នៅចំណុចភូមិចំការចេក ស្ថិតក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកភូមិ ក៏បានរាយការណ៍ ទៅ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំឃុំអូរស្មាច់ ដើម្បីសុំការអន្តរាគមន៍។ ហើយកម្លាំងនគរបាលជំនាញ ក៏បានចុះទៅ ពិនិត្យទីតាំង និងស្រង់សាកសព របស់ជនរងគ្រោះ ដើម្បី ពិនិត្យ និង ធ្វើកោសល្យច្ច័យ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជាលទ្ធផល នៃ ការពិនិត្យ និង ការធ្វើកោសល្យច្ច័យ ទៅលើសាកសព បានបង្ហាញអោយឃើញថា ជនរងគ្រោះ ត្រូវបានជនដៃដល់សម្លាប់ ដើម្បីបំបិទមាត់ បន្ទាប់ពី ជនដៃដល់ បានចាប់រំលោភសេពសន្ថវៈ នាង បានសម្រេច ហើយ យកសាកសព របស់នាង បោះចោល ទៅក្នុងទឹកអូរ រួចគេចខ្លួន។
បច្ចុប្បន្ននេះ សាកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូន ក្រុមគ្រួសាររបស់ នាង ដើម្បី ដើម្បីបុណ្យតាមប្រពៃណីជាតិ។
ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញខេត្តឧត្តរមានជ័យកំពុងតែបន្ត តាមស្វែងចាប់ខ្លួន ជនដៃដល់ ដើម្បី នាំខ្លួន មកផ្តន្ទាទោស តាមច្បាប់ ជាធរមាន៕ ដោយ៖ លីហ្សា