បច្ចេកវិទ្យា

តើលោកអ្នក ចង់សាកថ្មជាមួយនឹង MagSafe Battery Pack ឲ្យបានលឿនជាងមុនទេ?

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ប្រសិនបើលោកអ្នកកំពុងតែប្រើ MagSafe Battery Pack ដើម្បីសាកថ្មទូរសព្ទ iPhone ហើយមានការធុញទ្រាន់ដោយសារ តែការសាកថ្មមានល្បឿនយឺតនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធី (firmware) ដែលមានលេខសំគាល់ 2.7.b.0 ដែលក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញ។

ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ លោកអ្នកអាចសាកថ្ម ដែលមានកម្លាំងរហូតដល់ទៅ 7.5W ដែលពីមុនមកលោកអ្នក អាចសាកថ្មបានត្រឹមតែ 5W ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី firmware លោកអ្នកអាចភ្ជាប់ Battery Pack ទៅនឹងទូរសព្ទ ប៉ុន្តែវាត្រូវការរយៈពេលរហូត ដល់ទៅមួយសប្តាហ៍។ ប្រសិនបើលោកអ្នកចង់ធ្វើបច្ចុប្បន្នភាព កម្មវិធីឱ្យបានលឿនជាងនេះ លោកអ្នកអាចភ្ជាប់វាទៅនឹងកុំព្យូទ័រ Mac ឬ iPad ដោយប្រើខ្សែ។

ប្រសិនបើលោកអ្នក ចង់ធ្វើការផ្ទៀងផ្ទាត់កម្មវិធី firmware លោកអ្នកត្រូវភ្ជាប់ Battery Pack ទៅនឹងទូរសព្ទ ហើយចូលទៅក្នុង Settings > General > About > MagSafe Battery Pack៕

To Top