បច្ចេកវិទ្យា

៤ខែ កម្ពុជា ទទួលចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរជាង ១.៣លានដុល្លារ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ភ្ញៀវទេសចរបរទេសចំនួន ៣៣,២០៥នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលចំនួន១,៣៥២,៦១៥ដុល្លារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនាថ្ងៃទី១ ឧសភា ។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួន ៦៦,៤១០ដុល្លារពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

គ្រឹះស្ថានអង្គរបន្ដថា ដោយឡែក សម្រាប់ខែមេសា ឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបាន៥៣៧,០៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៣,៣៦៥នាក់៕

To Top