បច្ចេកវិទ្យា

Update ៖ ក្រុមហ៊ុនប្រេងយក្ស របស់ អង់គ្លេស BP ថាការសម្រេចដកខ្លួនចេញ ពីប្រទេសរុស្ស៊ី ព្រោះធ្វើឲ្យក្រុមហ៊ុន ខាតបង់ប្រាក់ ឈានដល់ ចំណុចក្រហម

ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា ក្រុមហ៊ុនថាមពលយក្ស របស់អង់គ្លេស BP បានលើកឡើងនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកខ្លួនចេញពីប្រទេសរុស្ស៊ី ដែលជាលទ្ធផល នៃសង្រ្គាម នៅអ៊ុយក្រែន បានរុញច្រានក្រុមហ៊នឱ្យធ្លាក់ជ្រៅទៅក្នុងចំណុចក្រហម ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ។

ក្រុមហ៊ុន BP បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានខាតបង់ប្រាក់សុទ្ធចំនួន ២០,៤ពាន់លានដុល្លារអាមេរិក ស្មើនឹង១៩,៤ពាន់លានផោន ក្នុងរយៈពេលពីខែ មករាដល់ខែមីនា បើធៀបនឹងប្រាក់ចំណេញចំនួន៤,៧ពាន់លានដុល្លារ កាលពីឆ្នាំមុន ។

ក្រុមហ៊ុន BP បានឲ្យដឹងថា ការខាតបង់ដ៏ធំនេះ គឺដោយសារការ សម្រេចចិត្ត របស់ក្រុមកាលពីខែកុម្ភៈ ដើម្បីទាញភាគហ៊ុន១៩,៧៥ភាគរយ របស់ខ្លួននៅក្នុងក្រុម ថាមពលឈ្មោះថា Rosneft ដោយបញ្ចប់ការ វិនិយោគជាង ៣ទសវត្សរ៍នៅ ក្នុងប្រទេសរុស្ស៊ី ។

លោក Bernard Looney នាយកប្រតិបត្តិក្រុមហ៊ុន BP បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តរបស់យើង … ដើម្បីចាកចេញ ពីការកាន់កាប់ភាគហ៊ុន របស់យើងនៅក្នុងក្រុម Rosneft បណ្តាលឱ្យមានការគិតថ្លៃ មិនមែនជាសាច់ប្រាក់ និងការខាតបង់យ៉ាងច្រើន” ។

BP បានឲ្យដឹងថា ការចោទ ប្រកាន់ទាក់ទង ជាមួយនឹងម្ចាស់ភាគហ៊ុន Rosneft ដែលបានបំបែកខ្លួននោះ គឺមានទឹកប្រាក់ចំនួន ២៥,៥ពាន់លានដុល្លារ នៅមុនពេលបង់ពន្ធ ។

ក្រុមហ៊ុនបានឲ្យដឹងថា នោះបានលុបចោលឥទ្ធិពល វិជ្ជមាននៃការឡើងថ្លៃ ថាមពលដែលជំរុញ ដោយការព្រួយបារម្ភ នៃការផ្គត់ផ្គង់ដ៏តឹងរ៉ឹង បន្ទាប់ពីការឈ្លានពាន ដោយក្រុមហ៊ុនផលិតប្រេង និងឧស្ម័នដ៏ធំនៅរុស្ស៊ី ។

គួរបញ្ជាក់ថា ប្រាក់ចំណូលក្នុងត្រីមាសទី១ បានកើនឡើង ៤០ភាគរយ ស្មើនឹង៥១ពាន់លានដុល្លារ ។

លោក Looney បានលើកឡើងថា “នៅក្នុងត្រីមាស ដែលគ្របដណ្តប់ដោយព្រឹត្តិការណ៍ សោកនាដកម្ម នៅក្នុងប្រទេសអ៊ុយក្រែន និងការប្រែប្រួល នៅក្នុងទីផ្សារថាមពល ការផ្តោត អារម្មណ៍របស់ BP បានផ្តោតលើការផ្គត់ផ្គង់ ថាមពលដែលអាចទុកចិត្ត បានដែលអតិថិជនរបស់យើងត្រូវការ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top