ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Zoom បានធ្វើបច្ចុប្បន្នភាព កម្មវិធីសម្រាប់កុំព្យូទ័រ Mac ដើម្បីធ្វើការកែសម្រួល ភាពចន្លោះប្រហោង ដែលមាននៅក្នុងមុខងារអាប់ដេត ដោយស្វ័យប្រវត្តិរបស់កម្មវិធី។
ភាពចន្លោះប្រហោងនេះ អាចឲ្យជនខិលខូច ចូលទៅធ្វើការផ្លាស់ប្ដូរកំណត់ នៅក្នុងប្រព័ន្ធប្រតិបត្តិការ របស់កុំព្យូទ័រ បើទោះបីជាពួកគេពុំមានសិទ្ធិគ្រប់គ្រាន់ ចូលទៅក្នុងផ្នែកទាំងនោះ។
ភាពចន្លោះប្រហោង មាននៅក្នុងកម្មវិធី Zoom ពីជំនាន់ 5.7.3 ដល់ 5.11.3 សម្រាប់ macOS ហើយត្រូវបានកែសម្រួល នៅក្នុងកម្មវិធីជំនាន់ 5.11.5 ដែលបានដាក់ប្រើប្រាស់ កាលពីពេលថ្មីៗនេះ។
ទោះបីជាភាពចន្លោះប្រហោងនេះ តម្រូវឲ្យជនខិលខូច ធ្វើការជ្រៀតចូល ដោយប្រើកុំព្យូទ័រ របស់ជនរងគ្រោះក៏ដោយ ដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Zoom ឲ្យបានឆាប់រហ័ស ៕

 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									