បច្ចេកវិទ្យា

របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ៖ ប្រទេសចិន ប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់

សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បានបើកធ្វើនៅ វិមានសភាប្រជាជនចិនក្រុងប៉េកាំងនាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ប្រទេសចិននឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ ។


របាយការណ៍នេះបានលើកឡើងថា ចាប់តាំងពីឥឡូវនេះទៅ ប្រទេសចិនឆ្ពោះទៅ ដំណើរថ្មីនៃការកសាងគ្រប់ជ្រុងជ្រោយនូវប្រទេសទំនើបកម្មសង្គមនិយម ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់គឺភារកិច្ចចម្បង ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវទិសដៅនៃកំណែទម្រង់សេដ្ឋកិច្ចទីផ្សារសង្គមនិយម ពង្រីកនិងអភិវឌ្ឍនូវសេដ្ឋកិច្ចកម្មសិទ្ធិសាធារណៈមិនងាករេ លើកទឹកចិត្ត គាំទ្រនិងណែនាំសេដ្ឋកិច្ចមិនមែនកម្មសិទ្ធិសាធារណៈអភិវឌ្ឍន៍មិនងាករេ បញ្ចេញនូវតួនាទីសម្រេចយ៉ាងពេញលេញរបស់ទីផ្សារក្នុងការបែងចែកធនធាន ដើរតួនាទីរដ្ឋាភិបាលកាន់តែល្អប្រសើរ ។


របាយការណ៍នេះបានលើកឡើងថា ប្រទេសចិននឹងបង្កើននិម្មាបនកម្មអភិវឌ្ឍថ្មីដែល ចាត់ទុកកិច្ចកសាងភាពវិលជុំក្នុងស្រុកជាតួសំខាន់ និម្មាបនកម្មទាំងពីរក្នុងស្រុកនិងបរទេសជំរុញទៅវិញទៅមក បង្កើនថាមពលផលិតកម្មខាងក្នុង និងភាពជឿជាក់នៃនិម្មាបនកម្មធំក្នុងស្រុក លើកកម្ពស់កម្រិតនិងគុណភាពនៃនិម្មាបនកម្មអន្តរជាតិ ពន្លឿនការកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើបកម្ម ។


លោក Xi Jinping បានលើកឡើងក្នុងរបាយការណ៍ថា ប្រទេសចិន នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋាននៃការបើកទូលាយ អនុវត្តដ៏រឹងមាំនូវយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍថ្មីរបស់ប្រទេសចិន ជំរុញការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសនានា ។ ប្រទេសចិននឹងជំរុញការបើកទូលាយកម្រិតខ្ពស់ ពន្លឿនការកសាងប្រទេសខ្លាំងពាណិជ្ជកម្ម ជំរុញការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គាំពារទំនាក់ទំនងពាណិជ្ជកម្មនិងនិម្មាបនកម្មសេដ្ឋកិច្ចអន្តរជាតិប្រកបដោយស្ថិរភាពនិងពិពិធកម្ម ។


បច្ចុប្បន្ននេះ ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិនត្រូវជា ១៨.៥% នៃសេដ្ឋកិច្ចសកល ជាប់លំដាប់ថ្នាក់លេខទី ២ នៅលើពិភពលោក GDPសម្រាប់មនុស្សម្នាក់លើសពី ១ ម៉ឺនដុល្លារអាមេរិក បង្កើតក្រុមចំណូលមធ្យមចំនួនជាង ៤០០ លាននាក់ដែលជាក្រុមចំណូលមធ្យមធំជាងគេនិងរីកចម្រើនបំផុតលើពិភពលោក ។
ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ជាង ១៤០ ទំហំពាណិជ្ជកម្មលើទំនិញជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក បានទាក់ទាញការវិនិយោគពីបរទេសនិងការវិនិយោគបរទេសឈរនៅជួរមុខលើពិភពលោក ៕

To Top