បច្ចេកវិទ្យា

សហភាពអឺរ៉ុប៖កម្មវិធី TikTok មានកម្រិតញៀនដូចទៅនឹងការជក់បារី

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការនៃសហភាពអឺរ៉ុបបានបើកសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុន ByteDance ដោយចោទប្រកាន់ថាកម្មវិធី TikTok Lite របស់ខ្លួនអាចមានគ្រោះថ្នាក់ដល់កុមារ ហើយត្រូវ
បានដាក់ឱ្យដំណើរការដោយមិនបានបញ្ជូនឯកសារត្រឹមត្រូវ។

TikTok Lite ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១៩ នៅក្នុងទីផ្សារសាកល្បងនៅអាស៊ីដោយ កំណែស្រាលជាងមុននៃកម្មវិធីវីដេអូខ្លីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសបារាំង និងអេស្ប៉ាញកាលពីខែមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទគណកម្មការនេះបាននិយាយថា ByteDance បានធ្វើដូច្នេះដោយមិនគោរពតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA)នោះឡើយ។
យើងសង្ស័យថា TikTok Lite អាចពុលនិងញៀនដូចបារី យ៉ាងដូច្នេះដែរសម្រាប់អ្នកប្រើប្រាស់។

យោងតាមគណៈកម្មាការ ByteDance មិនបានដាក់របាយការណ៍វាយតម្លៃហានិភ័យ ដែលតម្រូវដោយ DSA នៃវេទិកាអនឡាញដ៏ធំបំផុត មុនពេលចាប់ផ្តើមមុខងារថ្មីណាមួយដូចជា TikTok Lite នេះនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top