បច្ចេកវិទ្យា

ឈ្វេងយល់ពីភាពទាក់ទាញនៃតំបន់ត្រីកោណទន្លេយ៉ង់សេជាមួយលោក Xi Jinping ៖ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា

លោក Xi Jinping មេដឹកនាំកំពូលចិនធ្លាប់គូសបញ្ជាក់ថា ការជំរុញធ្វើទំនើបកម្មតាមបែបផែនចិន មិនអាចកាត់ផ្ដាច់ពីការគាំទ្រផ្នែកយុទ្ធសាស្ត្រ នៃវិស័យបច្ចេកវិទ្យា អប់រំ និងធនធានមនុស្សបានទេ។ តំបន់ត្រីកោណទន្លេយ៉ង់សេជាប្រភពកម្លាំងចលករដែលកើនឡើងយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលដ៏ខ្លាំងមួយរបស់ប្រទេសចិន។

លោក Xi Jinping ប្រកាន់ខ្ជាប់ក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍក្នុងតំបន់នេះ លោកធ្លាប់ចុះត្រួតពិនិត្យការងារក្នុងតំបន់ត្រីកោណនេះជាច្រើនលើក ហើយបានតាមដានរៀបចំផែនការ បន្តជំរុញការអភវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ត្រីកោណទន្លេយ៉ង់សេ។


តើតំណាងនៃវិស័យបច្ចេកវិទ្យានៃតំបន់ត្រីកោណទន្លេយ៉ង់សេស្ថិតនៅទីណា?ចម្លើយគឺ ក្រុងរណបបច្ចេកវិទ្យា Zhangjiang នៃទីក្រុងសៀងហៃ (Zhangjiang Science City)។ ក្រុងរណបនេះបានវិវឌ្ឍរីកចម្រើនអស់រយៈពេលជាង ៣០ ឆ្នាំហើយ ដែលសព្វថ្ងៃមានសហគ្រាសបច្ចេកទេសខ្ពស់ចំនួនលើសពី១៩០០ និងស្ថាប័នសិក្សាស្រាវជ្រាវនិងផលិតបច្ចេកវិទ្យាទុនបរទេសចំនួនលើសពី ៣០ ស្ថាប័ន។ មិនថាការស្រាវជ្រាវមូលដ្ឋានក្តី ឬវិស័យឆ្លាតវៃសិប្បនិម្មិត ឬ ជីវវេជ្ជសាស្ត្រ ទីនេះបានបណ្តុះនូវ «គ្រាប់ពូជ» នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យារបស់ប្រទេសចិន ដែលបានបង្កើតជាខ្សែសង្វាក់ពេញលេញនៃការច្នៃប្រឌិតថ្មី។


សូមបញ្ជាក់ថា តំបន់ត្រីកោណទន្លេយ៉ង់សេទំហំមិនដល់ ៤% នៃផ្ទៃដីប្រទេសចិនឡើយ ប៉ុន្តែ បានបង្កើត GDP ទំហំ ២៤% នៃទូទាំងប្រទេសចិន។ នៅពីក្រោយសមិទ្ធផលនេះ គឺការគាំទ្រដ៏ខ្លាំងក្លាដែលផ្គត់ផ្គង់ដោយការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា។ កាលពីឆ្នាំ២០២៣ ក្រុងសៀងហៃបាន រួមជាមួយ ខេត្តជាំងស៊ូ ខេត្តចឺជាំង និងខេត្តអានហួយ ដើម្បីចាប់ផ្តើមអនុវត្តគម្រោង ផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចចំនួន ២៨ គម្រោង (មានដូចជា បន្ទប់ពិសោធន៍ជាតិចិន បន្ទប់ពិសោធន៍សំខាន់ជាតិចិន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសំខាន់ៗជាតិចិនជាដើម) ដែលបញ្ជាក់ថា កម្លាំងគាំទ្រមកពីវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនៃតំបន់តី្រកោណទន្លេយ៉ង់សេខ្លាំងឡើងថែមមួយកម្រិតទៀត។

  • Shanghai Synchrotron Radiation Facility ជាគម្រោងកំពូលបច្ចេកវិទ្យាខាងវិទ្យុសកម្មរបស់ប្រទេសចិនដែលស្ថិតក្នុងក្រុងរណបបច្ចេកវិទ្យាZhangjiang នៃទីក្រុងសៀហៃ។

*នាវាទេសចរណ៍ខ្នាតធំឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិនបានចូលចតនៅកំពង់ផែអន្តរជាតិ Wusongkou នៃក្រុងសៀងហៃ។

To Top