បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple សម្រេចផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាចំពេលជម្លោះពាណិជ្ជកម្ម

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ប្តូរសង្វាក់ការផលិតទូរស័ព្ទ iPhone ទាំងអស់ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា ក្រោមហេតុផលនៃភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលកំពុងកើនឡើង។

កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធគយលើប្រទេសជាច្រើន ដោយទំនិញរបស់ចិនប្រឈមនឹងពន្ធខ្ពស់រហូតដល់ ១៤៥ភាគរយផងដែរ។

លោក​បាន​អះអាង​ថា វិធានការ​នេះ​នឹង​ជួយ​ស្តារ​ផលិតកម្ម​ក្នុង​ស្រុក​ឡើង​វិញ និង​ដោះស្រាយ​សមតុល្យ​ពាណិជ្ជកម្ម​ដែល​កំពុង​ធ្លាក់​ចុះ។ ទីក្រុងប៉េកាំងបានឆ្លើយតបដោយការដាក់ពន្ធផ្ទាល់ខ្លួន និងការរឹតបន្តឹងការនាំចេញ។

ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានបន្តផ្សព្វផ្សាយបញ្ជីនៃអត្ថបទលើកលែង ដែលមានអត្រាត្រឹមតែ ២០ភាគរយដែល ដាច់ដោយឡែក និងរួមបញ្ចូលកុំព្យូទ័រ កុំព្យូទ័រយួរដៃ ស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យា និងសមាសធាតុផ្សេងទៀត។

គួរឲ្យដឹងដែរថាចំពោះការអត្ថាធិប្បាយលើការសម្រេចចិត្តនេះ សេតវិមានបាននិយាយថា ការលើកលែងនេះគឺចង់ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ក្រុមហ៊ុន ដើម្បីធ្វើមូលដ្ឋានីយកម្មផលិតកម្មរបស់ពួកគេនៅលើដីសហរដ្ឋអាមេរិកប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top