សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះរក្សារបបកុម្មុយនិស្ត ក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋ នៃភេរវកម្មដោយព្រមានថា ឱកាសសម្រាប់ការសន្ទនា រវាងប្រទេសទាំងពីរ កំពុងរួមតូចដោយសារ “គោលនយោបាយអរិភាព”។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដោយបន្ថែមថា“ ថ្កោលទោស និងបដិសេធទាំងស្រុង (របាយការណ៍ភេរវកម្មអាមេរិកថ្មីៗនេះ) ថាជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ” ប្រឆាំងនឹងកូរ៉េខាងជើង។ អ្នកនាំពាក្យត្រូវបានដកស្រង់សម្តីជាភាសាអង់គ្លេសថា“ ឆានែលនៃការសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកាន់តែចង្អៀតទៅៗ ដោយសារតែអាកប្បកិរិយា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើពាណិជ្ជកម្មសេរី ជាមួយតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក បន្ទាប់ពីប្លុកនៃប្រទេស ដែលដឹកនាំដោយប្រទេសចិន បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដោយគ្មានការចូលរួម ពីសហរដ្ឋអាមេរិក។ ភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីធំបំផុត របស់ពិភពលោក ត្រូវបានប្រកាស កាលពីថ្ងៃច័ន្ទ ដោយរដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍...
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការអាស៊ី ត្រូវបានគ្រោងនឹងទៅដល់ទីក្រុង សេអ៊ូលនៅល្ងាច ថ្ងៃអង្គារនេះ ដើម្បីពិភាក្សាជាមួយមន្រ្តី កូរ៉េខាងត្បូង ដែលរំពឹងថា នឹងផ្តោតលើកិច្ចព្រមព្រៀង ចែករំលែកចារកម្មយោធាមួយឆាប់ៗ ដែលនឹងផុតកំណត់រវាងកូរ៉េខាងត្បូង និងជប៉ុន ។ ជំនួយការរដ្ឋមន្រ្តី ក្រសួងការបរទេសលោក David Stilwell គ្រោងនឹងធ្វើកិច្ចប្រជុំ ជាបន្តបន្ទាប់នៅថ្ងៃពុធ ជាមួយមន្រ្តីក្រសួងការបរទេស...
កំពង់ចាម ÷ ប្រជាពលរដ្ឋប្រមាណជា ៥០០ នាក់ នៅស្រុកបាធាយ បាននាំគ្នាទះដៃសាទរគាំទ្រ ដល់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថានឹងនាំគ្នាហូបអំបុកសាមគ្គីការពារជាតិ សាសនា ព្រះម ហាក្សត្រ នៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះ ។ ភាពចុះសម្រុងគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តកំពង់ចាមនេះ កើតមានឡើង...
ភ្នំពេញ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្នាំនេះគឺជាពេលវេលាដ៏អស្ចារ្យបំផុត ដែលក្រុមហ៊ុន សាមសុង ធ្វើការ ផ្តល់ជូននូវបទពិសោធន៍ ដ៏ជាទីមោទនៈនៃកំពូលអានុភាពលេខ ១០ សម្រាប់បច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏ពិសេសគួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ លេខ ១០ របស់ សាមសុង នៅពេលនេះគឺតំណាងឱ្យទាំង ភាពរីករាយ និងភាពភ្ញាក់ផ្អើលដ៏អស្ចារ្យផងដែរ។...
ភ្នំពេញ ៖ ក្រុមលោក កឹម សុខា បានស្នើទៅក្រុមលោក សម រង្ស៊ី កុំយកមេខ្លួនទៅផ្សារ ភ្ជាប់ជាមួយលោក សម រង្ស៊ី ក្នុងករណីដំណើរមាតុភូមិនិវត្ត នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ព្រោះលោក កឹម សុខា មិនបានដឹងលឺ អំពីរឿងនេះឡើយ ។...
ភ្នំពេញ៖ បើតាមតួលេខបណ្ដុះអាសន្ន មានប្រតិភូអន្ដរជាតិជាង៥០០នាក់ មកពី៥០ប្រទេស នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អាស៊ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៨-២១ វិច្ឆិកា ។ កិច្ចប្រជុំកំពូលអាស៊ី-អាស៊ីហ្វិក លើកទី២ ធ្វើឡើងក្រោមប្រធានបទ ៖ ការដោះស្រាយបញ្ហាប្រឈមនា បច្ចុប្បន្ន សន្ដិភាព ការផ្សះផ្សារជាតិ ការពឹងអាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃជាសកល ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាន និយាយថា យន្តហោះធុនតូចចំនួន១គ្រឿង បានធ្លាក់កាលពីល្ងាចថ្ងៃចន្ទ ដែលមានបំណែកធ្លាក់នៅលើទីវាល កប់ខ្មោចមួយកន្លែង នៅក្រុង New Bedford ស្ថិតនៅភាគឦសាន នៃរដ្ឋ ម៉ាសាជូសិត សហរដ្ឋអាមេរិក ។ សាក្សីមួយរូបបានប្រាប់ ដល់សារព័ត៌មាន NBC10...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរសុខាភិបាល នៅរដ្ឋ Queensland បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារនេះថា មានភ្ញៀវជាច្រើនដែលសម្រាក និងស្នាក់នៅ រមណីយដ្ឋានដ៏ប្រណីត នៅលើដែនកោះមួយ នៃតំបន់ឆ្នេរសមុទ្រ របស់ប្រទេសអូស្ត្រាលី បានរងគ្រោះថ្នាក់ ដោយមានបញ្ហាក្រពះ ពោះវៀន ។ ទីតាំងនៃកោះនោះ ស្ថិតនៅជិតនៅក្រុង Brisbane...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិត៦.០រ៉ិចទ័រ បានអង្រួន នៅចម្ងាយ២៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Illapel នៅក្នុងប្រទេសឈលីលី កាលពីវេលាម៉ោង ២១និង៥៣នាទី ម៉ោងសកលកាលពីថ្ងៃចន្ទ ។ គ្រោះរញ្ជួយដីនេះ មានជម្រៅ៤៩.០៦គីឡូម៉ែត្រ ។...