ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនអ្នកការទូត កំពូលទៅកូរ៉េខាងត្បូង ខណៈកំពុងតានតឹង លើកិច្ចព្រមព្រៀង ចែករំលែកការចំណាយយោធា

វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការអាស៊ី ត្រូវបានគ្រោងនឹងទៅដល់ទីក្រុង សេអ៊ូលនៅល្ងាច ថ្ងៃអង្គារនេះ ដើម្បីពិភាក្សាជាមួយមន្រ្តី កូរ៉េខាងត្បូង ដែលរំពឹងថា នឹងផ្តោតលើកិច្ចព្រមព្រៀង ចែករំលែកចារកម្មយោធាមួយឆាប់ៗ ដែលនឹងផុតកំណត់រវាងកូរ៉េខាងត្បូង និងជប៉ុន ។

ជំនួយការរដ្ឋមន្រ្តី ក្រសួងការបរទេសលោក David Stilwell គ្រោងនឹងធ្វើកិច្ចប្រជុំ ជាបន្តបន្ទាប់នៅថ្ងៃពុធ ជាមួយមន្រ្តីក្រសួងការបរទេស និងអ្នកដទៃទៀត រួមទាំងការចូលជួបសម្តែងការ គួរសមជាមួយរដ្ឋមន្ត្រីការបរទេស លោកស្រី កាង ខ្យុងវ៉ា។

ដំណើរទស្សនកិច្ច របស់លោកធ្វើឡើង នៅមុនកាលបរិច្ឆេទកំណត់ ២២ វិច្ឆិកាសម្រាប់ទីក្រុងសេអ៊ូល ដើម្បីបញ្ច្រាសការ សម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចព្រមព្រៀង សន្តិសុខ ព័ត៌មានយោធា (GSOMIA) ជាមួយទីក្រុងតូក្យូ ដែលត្រូវបានគេមើលឃើញថា ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ ត្រីភាគី រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីទាំងពីរ ៕

ដោយ ឈូក បូរ៉ា

To Top