ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាលោក គឹម សុខ បានលើកឡើងថា គួរតែចាប់ផ្តើមអនុវត្តនូវទ្រឹស្ដី សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែ១ហើយ ឲ្យផុតពីការនាំគ្នាចេះត្រឹមតែសូត្រចោល គឺធ្វើយ៉ាងណាឲ្យក្លាយទៅជា សកម្មភាពប្រតិបត្តិជាក់ស្ដែង។ នេះបើតាមការហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក គឹម សុខ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដោយលោកលើកឡើង ពីការរំលោភបំពានសិទ្ធិមនុស្ស ស្របពេលមានការតវ៉ា នៅទូទាំងប្រទេសអ៊ីរ៉ង់។ លោក Mike Pompeo បានថ្កោលទោសលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលឲ្យកាន់ផ្តាច់ប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេស និងបានមានប្រសាសន៍ថា សហរដ្ឋអាមេរិក បានស្នើឲ្យប្រជាជនអ៊ីរ៉ង់...
បរទេស៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Terry Branstad ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង ការអនុម័តក្នុងសភាអាមេរិក ស្តីពីច្បាប់សិទ្ធិមនុស្សនិងលទិ្ធប្រជាធិបតេយ្យហុងកុង ដោយនិយាយថា វាជាការជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសចិន។ នៅក្នុងសេចក្តីជូនដំណឹង បង្ហោះលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសចិនបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេស លោក Zheng Zeguang បានធ្វើការសង្កត់ធ្ងន់ ឲ្យសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព ធាតុអាកាសជាប្រចាំទាំង នៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុង គ្របដណ្តប់លើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖ ១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា...
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញ ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំលើកទី១៣ មេបញ្ជាការ កងទ័ពជើងទឹកអាស៊ាន ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង» ដែលប្រព្រឹត្តិទៅ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប...
ភ្នំពេញ៖ លោក គង់ រិទ្ធា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក ចំនួន១៨នាក់ ចូលរួមជាមួយព្រះសង្ឃ គង់នៅវត្តស្រះត្រាច និងអាជ្ញាធរ រួមទាំងក្រុមនារីញាតិព្រះធម៌ ចុះចែកគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ ដែលសំរាកព្យាបាលជំងឺ ចំនួន១០៣នាក់...
សកម្មភាពដូចខាងក្រោមនេះ គឺជាសកម្មភាពអាក្រក់ ដែលនឹងបង្កើន កម្រិតភាពតានតឹង ក្នុងអារម្មណ៍របស់អ្នក ឲ្យកាន់តែមានលក្ខណៈ ធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកធ្វើវា នៅពេលមានអារម្មណ៍ តានតឹងស្មុគស្មាញនោះ។ 1) ស្តាប់ភ្លេងរ៉ុកខ្លាំងៗ៖ តាមធម្មតា ភ្លេងរ៉ុកធ្វើឲ្យចង្វាក់បេះដូងលោតខ្លាំង ជាងធម្មតាស្រាប់ហើយ រួចចុះទម្រាំមនុស្សកំពុងតែមាន ភាពតានតឹងក្នុងអារម្មណ៍ ហើយមកប៉ះសំលេងភ្លេងខ្លាំងៗ ស្ទើរបែកក្រដាសត្រចៀកទៀតនោះ វាកាន់តែធ្វើឲ្យហ៊ឹងត្រចៀក និងមានអារម្មណ៍ ច្របូកច្របល់។...
មនុស្សគិតមិនដូចទេវតាគិតមែន អ្នកស្រី ជួន អេង អ្នកលក់ឥវ៉ាន់ចាបហួយ នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បានគាស់កំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ លើកដំបូង ក្នុងគោលបំណងភ្លក់រសជាតិ ក្រោយមានការនិយមទិញ ពីអ្នកភូមិនៅតូបរបស់ខ្លួន ជារៀងរាល់ថ្ងៃ ស្រាប់តែត្រូវរង្វាន់ ៤០លានរៀល។ អ្នកស្រីថា៖ «អ្នកជិតខាងខ្ញុំគេចូលចិត្តផឹក ភេសជ្ជៈប៉ូវកម្លាំងវើក...
ប៉ាតាយ៉ា៖ ក្រុមចោរបានតម្រង់គោលដៅ ទៅលើប្តីប្រពន្ធជនជាតិរុស្សី ដែលកំពុងដើរជាមួយកូនតូចម្នាក់ ហើយបានឆក់យកកាបូប ស្ពាយនឹងស្មារគិតជាប្រាក់ប្រហែល ៣០,០០០ បាត និងរបស់មានតម្លៃមួយចំនួនទៀត កាលពីពាក់កណ្តាលអធ្រាត្រ នៅព្រឹកថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មាន Bankok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាង Burika Irima អាយុ...
បរទេស៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Boyko Borissov បានប្រារព្ធកិច្ចប្រជុំទ្វេភាគីមួយ នាពេលថ្មីៗនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាថាមពល ការចំណាយលើការពារជាតិ និងកម្មវិធីទិដ្ឋាការ របស់ប្រទេសនៅអឺរ៉ុបភាគខាងកើតមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទំាងពីរ តាមសេចក្តីរាយការណ៍ បានទទួលស្គាល់ពីតម្រូវការសន្តិសុខថា មពលរបស់ប្រទេសប៊ុលហ្គារី និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង...