ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយនៅពេលព្រឹក សីតុណ្ហភាពចុះត្រជាក់ ពីកម្រិត១៩ ដល់ ២១អង្សាសេ ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាស ជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖...
បរទេស: នៅថ្ងៃពុធទី២០ ខែវិច្ឆិកានេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាម នូវនាវាឆ្មាំឆ្នេរសមុទ្រមួយផ្សេងទៀត សម្រាប់កងនាវា ដើម្បីបង្កើនសមត្ថភាព របស់ទីក្រុងហាណូយ ក្នុងការធ្វើការល្បាត នៅក្នុងសមុទ្រចិនខាងត្បូង និងកំពុងស្ថិតនៅ ចំពេលមានភាពតានតឹង ជាមួយប្រទេសចិននោះ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper ដែលជាអ្នកបានធ្វើការប្រកាស សេចក្តីសម្រេចចិត្តនេះ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា បើគ្មានវត្តមានសម្ដេច តើអ្នកណាដឹកនាំ ការចរចាកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។
បរទេស: រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាម្សិលមិញ បាននិយាយថា ធនាគារជាច្រើនរបស់រដ្ឋនៃប្រទេសឥណ្ឌាត្រូវបានគេរកឃើញថា ពីករណីក្លែងបន្លំដែលមានតម្លៃប្រមាណជា៩៥៨ ពាន់លានរូពីឬប្រហែលជា ១៣,៣ពាន់លានដុល្លារគត់ចាប់ពីខែមេសា ដល់ចុងខែកញ្ញាឆ្នាំនេះខណៈរដ្ឋាភិបាលកំពុងព្យាយាមជួយ ធនាគារឱ្យអាចទាញយកប្រាក់ខាតបង់នោះមកវិញ។ ការរាយការណ៍ ទៅកាន់សភាជាន់ខ្ពស់បានបញ្ជាក់ថា ធនាគាររដ្ឋបានរកឃើញមានការ លួចបន្លំចំនួនទៅដល់ ៥៧៤៣ករណី ដែលភាគច្រើនបានកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយក្នុងនោះករណីចំនួន ១០០០ ដែលមានទឹកប្រាក់ ២៥...
អង់ការ៉ា: ប្រធានាធិបតីតួកគីលោក Tayyip Erdogan នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសថា តួកគីនឹងត្រូវតែចាំបាច់សម្លឹងមើលទីផ្សារផ្សេងមួយទៀត ប្រសិនបើអាមេរិក នៅតែមិនមានបំណងប្តូរចិត្តពាក់ព័ន្ធនឹងការសម្រេចចិត្តមិនព្រម លក់យន្តហោះចម្បាំងប្រភេទ F-35 មកឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ានោះ។ ភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះបានឲ្យដឹងថាសេចក្តីថ្លែងការ ប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីរូបនេះត្រូវបានធ្វើឡើង ក្នុងគ្រាដែលលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំជាមួយនឹង សមាជិកបក្សក្នុងសភាហើយបញ្ជាក់ថា វាជាតម្រូវការចាំបាច់ ដែលតួកគីត្រូវតែទិញ យន្តហោះចម្បាំងឲ្យបានក្នុងពេលនេះ។...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាបានអនុម័ត ជាឯកច្ឆន្ទ លើច្បាប់មួយ កាលពីថ្ងៃអង្គារ ដើម្បីដាក់ការប្រព្រឹត្តពិសេស របស់ហុងកុង ក្រោមច្បាប់សហរដ្ឋអាមេរិក ក្រោមការត្រួតពិនិត្យ តឹងរ៉ឹង ក្នុងការបង្ហាញការគាំទ្រ ដល់ក្រុមអ្នកតវ៉ា នៅលើទឹកដី ដែលព្យាយាមការពារសិទ្ធិ និងសេរីភាពរបស់ពួកគេ។ វិធានការរបស់ សហរដ្ឋអាមេរិក ត្រូវបានចិនថ្កោលទោសភ្លាមៗ ដែលបានការពារ សកម្មភាព របស់ប៉ូលីសហុងកុង ដើម្បីបង្ក្រាបបាតុកម្មគាំទ្រ...
យូអិន៖ គេហទំព័ររបស់ អង្គការសហប្រជាជាតោ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី បាននាំចេញប្រេងចម្រាញ់ ២,១៣៦តោន ទៅកូរ៉េខាងជើង ក្នុងខែកញ្ញា ដែលជាការដឹកជញ្ជូន រំលោភនឹងទណ្ឌកម្ម នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមរបាយការណ៍ ប្រចាំខែ ដែលបានបញ្ជូនទៅគណៈកម្មាធិការ អង្គការសហប្រជាជាតិ ដែលគ្រប់គ្រង ការដាក់ទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង ចំនួន...
ភ្នំពេញ: តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតភូមិអន្លង់គម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញអគ្គីភ័យ បានឆាបឆេះរោងចក្រ យ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យខូចខាត សម្ភារៈក្នុងរោងចក្រមួយចំនួនធំ ។ គិតត្រឹមព្រឹកថ្ងៃទី២១ អគ្គីភ័យបានរលត់ទៅវិញ ជាស្ថាពរក្នុងកិច្ចអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គីភ័យ តាមបណ្ដាខណ្ឌ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិកឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ សម្ពោធ «អគារឥន្រ្ទទេវី» របស់ រាជបណ្ឌិត្យសភាកម្ពុជា។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកសម្ដចតេជោ ហ៊ុន...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានជំរុញប្រទេសជប៉ុន នៅថ្ងៃពុធឱ្យចាត់វិធានការដើម្បី កាត់បន្ថយការរឹតត្បិតការ នាំចេញរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃកិច្ចពិភាក្សាទ្វេភាគី លើជម្លោះពាណិជ្ជកម្មនៅ WTO។ លោក Hong Nam-ki រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ របស់ក្រុមហ៊ុនគីមីមួយ ក្នុងទីក្រុងអានសាន ដែលជាទីក្រុងមួយដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគនិរតីទីក្រុងសេអ៊ូលថា“ ការផ្លាស់ប្តូររបស់ជប៉ុន នឹងធ្វើឱ្យខូចខាតដល់កូរ៉េខាងត្បូង និងជប៉ុន...