ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់សិទ្ធិ របស់ហុងកុង ចំពេលមានការ តវ៉ាកាន់តែខ្លាំងឡើង

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាបានអនុម័ត ជាឯកច្ឆន្ទ លើច្បាប់មួយ កាលពីថ្ងៃអង្គារ ដើម្បីដាក់ការប្រព្រឹត្តពិសេស របស់ហុងកុង ក្រោមច្បាប់សហរដ្ឋអាមេរិក ក្រោមការត្រួតពិនិត្យ តឹងរ៉ឹង ក្នុងការបង្ហាញការគាំទ្រ ដល់ក្រុមអ្នកតវ៉ា នៅលើទឹកដី ដែលព្យាយាមការពារសិទ្ធិ និងសេរីភាពរបស់ពួកគេ។

វិធានការរបស់ សហរដ្ឋអាមេរិក ត្រូវបានចិនថ្កោលទោសភ្លាមៗ ដែលបានការពារ សកម្មភាព របស់ប៉ូលីសហុងកុង ដើម្បីបង្ក្រាបបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ និងបានចោទប្រកាន់ សហរដ្ឋអាមេរិកថាបាន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ខ្លួន។

សេចក្តីស្នើច្បាប់ព្រឹទ្ធសភា នឹងត្រូវប្រគល់ជូន សភាតំណាងរាស្រ្ត ដែលបានអនុម័តសេចក្តីព្រាងច្បាប់ ស្រដៀងគ្នានេះរួចហើយ កាលពីខែតុលា។ រាល់ណា ដែលលេចចេញមក បន្ទាប់មកនឹងត្រូវបញ្ជូន ទៅប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលនឹងសម្រេចថាត្រូវចុះហត្ថលេខាលើច្បាប់ ឬអត់៕

ដោយ ឈូក បូរ៉ា

To Top