ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កម្ពុជានឹងបន្តរីកចម្រើន ឥតឈប់ឈរទៅមុខទៀត ។ លោក បន្ត «ថា ប្រាកដណាស់ កម្ពុជានឹងបន្តរីកចម្រើនឥតឈប់ឈរទៅមុខទៀត នៅពេលដែលប្រជាជនទាំងអស់ រួបរួមសាមគ្គីគ្នានិងមានទឹកចិត្តជ្រះថ្លា ចូលរួមចំណែកជួយគ្នាទៅវិញទៅមក គួបផ្សំនឹងគោលមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធា, សំបូរទៅដោយកម្លាំងធនធានមនុស្សគ្រប់ជំនាញ ប្រកបដោយសមត្ថភាពចំណេះដឹង និងសុខភាពល្អ ជាពិសេសបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ដូចសព្វថ្ងៃ។» លោក បន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃ សមិទ្ធិផលថ្មីៗនានាទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនដុះដាលឡើងជាបន្តបន្ទាប់ ដែលបងប្អូនប្រជាពលរដ្ឋយើងបានឃើញជាក់ស្តែងនៅក្នុងស្រុកបូរីជលសារនេះផ្ទាល់, នៅទូទាំងខេត្តតាកែវ ក៏ដូចជានៅទូទាំងប្រទេស។ សមិ ទ្ធផលទាំងនេះ ជាសមិទ្ធផលជាតិ ដែលយើងបានខិតខំរួមគ្នាកសាងប្រកបដោយមោទនភាព សម្រាប់បម្រើសេចក្តីត្រូវការរបស់យើងទាំងអស់គ្នា និងកូនចៅរបស់យើងគ្រប់ៗជំនាន់តទៅ។ ដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀន ដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ស្នេហាជាតិ គឺចៀសវាងការបំបែកបំបាក់ជាតិ ដុតបំផ្លាញជាតិ បង្កអស្ថិរភាព។ ផ្ទុយទៅវិញត្រូវចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធិផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋ ល្អតាមតួនាទីរៀងៗខ្លួន។ បើតាមលោក ម៉ាណែត យើងអាចភ្លេចខ្លួន និងមើលស្រាលចំពោះតម្លៃនៃសន្តិភាព ប៉ុន្តែយើងនឹងមានវិប្បដិសារីស្តាយក្រោយនៅពេលដែលសន្តិភាពបានបាត់បង់ ហើយពិបាកនឹងស្តារត្រឡប់មកវិញបាន។ បងប្អូនប្រជាពលរដ្ឋរបស់យើងបានយល់ច្បាស់អំពីបញ្ហានេះ។ ដូច្នេះហើយ បានជាឧបាយកលញុះញង់បំបែកកំបាក់ជាតិ ដើម្បីឈានទៅដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម មិនអាចសម្រេចបានឡើយ ដោយសារគ្មានការគាំទ្ររបស់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។ប្រជាជនខ្មែរ ត្រូវការបំផុតនូវភាពសុខសាន្ត និងសុភមង្គលស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសំឡឹងជានិច្ចឆ្ពោះទៅថ្ងៃស្អែកនិងអនាគតជានិរន្តន៍នៃសន្តិភាព និងការអភិវឌ្ឍ។ យុវជន ក៏ត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតចំពោះការជ្រើសរើសមាគ៌ានេះ ព្រោះវាពាក់ព័ន្ធផ្ទាល់នឹងអនាគត របស់យុវជន និងអ្នកជំនាន់ក្រោយៗទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើប្រាស់អាយុជីវិតរបស់សម្តេចផ្ទាល់ នៅក្នុងការដាក់ចេញ និងអនុវត្តនយោបាយឈ្នះ-ឈ្នះសម្រាប់ជាតិខ្មែរ។ អ្នកឈ្នះទាំងអស់គឺខ្មែរ ដោយទទួលបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ផ្ទុយទៅវិញអ្នកនយោបាយល្មោភអំណាចមួយចំនួន បានប្រើប្រាស់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ធ្វើជាល្បែងនយោបាយបម្រើឱ្យមហិច្ឆិតាខ្មៅកខ្វក់របស់ខ្លួន និងបង្កវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជន៕
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដែលប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាប់ផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខា នឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នាពេលខាងមុខនេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcycle...
ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រសិនបើអ្នកធ្វើធុរកិច្ចទីផ្សារបណ្តាញ មិនយល់ដឹងអំពីច្បាប់ ឬមិនចេះធ្វើទីផ្សារបណ្ដាញនោះទេ ច្បាស់ជាចាញ់បោកគេតៗគ្នា បណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ និងពេលវេលាផ្ទាល់ខ្លួន អ្វីដែលកាន់តែធ្ងន់ធ្ងរ អាចនឹងត្រូវប្រឈមទោសទណ្ឌ ផងដែរ ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយ ដោយគ្រាន់តែអ្នកទាំងអស់នោះ មកទទួលការបណ្ដុះបណ្ដាល តាមវិជ្ចាជីវៈត្រឹមត្រូវ និងស្របច្បាប់ នោះនឹងទទួលបានមកវិញ នូវកំណប់ទ្រព្យដ៏មហាសាល ។ ទាំងនេះគឺជាការក្រើនរំឭក ម្តងហើយម្តងទៀត...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ អ្នកនាង ព្រីង សុខឃីម ជាអ្នកលក់គ្រឿងក្រអូប ទាំងOffline...
កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹក ថ្ងៃ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានដឹកនាំក្រុមការ ងារចុះពិនិត្យមើលការបាក់ ច្រាំងទន្លេជាថ្មី ដែលស្ថិតនៅ ក្រោយ ប៉ុស្តិ៍ នគរបាល រដ្ឋបា ល សង្កាត់កំពង់ចាម...
បាងកក ៖ GSP (Generalized System Preference) គឺជាសិទ្ធិពិសេសផ្នែកពន្ធ ដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានផ្ដល់ទៅឲ្យប្រទេស កំពុងអភិវឌ្ឍន៍ ដោយមិនត្រូវ បង់ពន្ធគយទំនិញ ដើម្បីជួយឲ្យប្រទេស ដែលទទួលសិទ្ធិ អាចនាំទំនិញ ទៅប្រកួតប្រជែង ជាមួយបណ្ដាប្រទេស អភិវឌ្ឍន៍បាន ។ ការផ្ដល់សិទ្ធិGSP នេះ គឺជាការផ្ដល់តែមួយភាគី...
បរទេស៖ បណ្ដាញទូរទស្សន៍ Zvezda TV របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានដាក់ឧទ្ធម្ភាគចក្រចម្បាំង និងកងទ័ព នៅមូលដ្ឋានកងទ័ពអាកាសមួយ ក្នុងប្រទេសស៊ីរីភាគខាងជើង ដែលកងកម្លាំងសហរដ្ឋអាមេរិក បានបោះបង់ទុកចោល។ ទូរទស្សន៍ក្រសួងការពារជាតិរុស្ស៊ីនោះ តាមសេចក្តីរាយការណ៍ ក៏បាននិយាយប្រាប់ឲ្យដឹងផងដែរថា ទីតាំងមូលដ្ឋានទ័ពអាកាសនោះ នឹងត្រូវបានប្រើប្រាស់ ជាមជ្ឈមណ្ឌលមួយ ដើម្បីចែកជំនួយមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ហើយចំណោតអាកាសយាននោះ...
ភ្នំពេញ ៖ ភាគីកម្ពុជា-ថៃ បានជួបពិភាក្សាគ្នាពន្លឿន នីតិវិធីតភ្ជាប់ បើក និងដំឡើងច្រកផ្លូវ៥៥ (ច្រកថ្មដា) នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅជាច្រកអន្តរជាតិ ភ្ជាប់ជាមួយច្រកថាសេន ខេត្តត្រាត ដើម្បីសម្រួលដល់ការធ្វើចរាចរ និងដឹកជញ្ជូនទំនិញ សម្រាប់ពលរដ្ឋ នៃប្រទេសទាំង២ ។ នេះបើយោងតាមរដ្ឋបាល ខេត្តពោធិ៍សាត់ ។ ក្នុងឱកាសជួបពិភាក្សា...
ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មាន អំពីអតីតយុទ្ធជនម្នាក់ ជួបការលំបាក ក្នុងការព្យាបាលជំងឺរបស់លោកដែលមានអការៈធ្ងន់ធ្ងរនោះ នៅរសៀល ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអោយក្រុមការងារ និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩)...
លោក Mikami Masahiro (មី កា មី ម៉ាសា ហ៊ី រ៉ូ) ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា បានចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៥...