ភ្នំពេញ ៖ ដោយមើលឃើញ ពីសុខសន្តិភាព និងការអភិវឌ្ឍ របស់កម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល វិស័យឯកជនអចលនទ្រព្យដ៏ធំ របស់ចិន បានចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិ ប្រពៃណីធំមួយ និងចុងក្រោយគេសម្រាប់ឆ្នាំនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃ១០-១២ វិច្ឆិកា ។ កម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏មានសារសំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងអ្នកវិយោគជាអន្តរជាតិចិន ជាមួយបណ្ដាប្រទេស ចូលរួមទាំងអស់នៅលើពិភពលោក។ ក្នុងឱកាសអញ្ជើញចូលរួម ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្តរជាតិចិនលើកទី២ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ អ្នកតំណាងទឹកបរិសុទ្ធកម្ពុជា បានផ្តល់នូវអំណោយ ទឹកពិសាបរិសុទ្ធ ចំនួនន៥០០កេស ដល់ ដារ៉ាវីដ តំណាងយុវជនសំរាម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ សម្រាប់ប្រើប្រាស់ អំឡុងពេលបំពេញបេសកកម្ម ប្រមូលសម្រាម និងថែរក្សាបរិស្ថាន ក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ លោកបានឱ្យដឹងថា៖ « ការឧបត្ថមនេះ គឺដើម្បីជាការចូលរួមចំណែក ក្នុងការថែរក្សារ និង លើកកម្ពស់ស្មារតី បរិស្ថានស្អាត ហើយក៏ដើម្បីលើកទឹកចិត្ត ដល់យុវជន យុវតីដែលបានចូលរួមចំណែក ដោយស្ម័គ្រចិត្តបំពេញ បេសកកម្មមួយ ដ៏មានប្រយោជន៍ ដល់សង្គមធ្វើយ៉ាងណាជួយអោយបរិស្ថាន ជុំវិញបរិវេណអ៊ុំទូក ពោរពេញដោយភាពស្អាត និង អនាម័យ»។ លោក ដារ៉ាវីដ តំណាងយុវជនសំរាម ក៏បានបង្ហាញនូវភាពរីករាយ ដោយនឹកស្មានមិនដល់ថា នឹងបានទទួលបានការឧបត្ថម ទឹកពិសាទាំងអស់នេះ ដោយហេតុ ខ្លួនមិនបានដាក់សំណើរសុំអ្វីទៅកាន់ ក្រុមហ៊ុនសោះឡើយ ដូច្នេះលោកក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ នូវសណ្តានចិត្តចូលរួមចំណែកដល់រិស្ថានស្អតនេះ។ ជាទីបញ្ចប់លោក ក៏បានស្នើ ឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមកទស្សនាព្រិត្តការណ៍ ប្រណាំងទូក នៅរាជធានីភ្នំពេញ និង បងៗកីឡាករ ទូកងទាំងអស់ សូមចូលរួមជួយថែរក្សាបរិស្ថានដោយចោលសំរាម ក្នុងធុងសំរាម ដែលនៅជិត ឬ រក្សារទុកសំរាម ឱ្យរបៀបរៀបរយ ដើម្បីជាអនាម័យ និង ធ្វើឱ្យទីក្រុងរបស់យើង មានសណ្តាប់ធ្នាប់ល្អ។ លោកក៏បានជូនពរ ប្រជាជនទាំងអស់ ឱ្យទទួលបានតែសេចក្តីសុខ សប្បាយរីករាយ នៅថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃ៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យអ្នកវិនិយោគជប៉ុន មករកស៊ីនៅកម្ពុជា ឲ្យបានច្រើនថែមទៀត ដោយសារកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនកាន់តែប្រសើរឡើង។ ក្នុងជំនួបពិភាក្សាជាមួយ លោក SUZUKI Hideo ឧបការីរដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ថា បានធ្វើឲ្យប៉ះពាល់ ដល់ខិតខំប្រឹងប្រែង អនុវត្តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ លោក Randall Schriver ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិក បានប្រាប់វេទិកាការពារជាតិមួយថា ខណៈសហរដ្ឋអាមេរិក កំពុងបើកកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយ លោក W.Patrichk Muryhy ឯកអគ្គរាជទូតអាមេរិកថ្មីប្រចាំកម្ពុជា នាស្ដីក្រសួងមហាផ្ទៃ៕ ដោយ ៖ អេង ប៊ូឆេង
ភ្នំពេញ៖ ខណៈសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោកស្រី មូរ សុខហួរ បាននៅតែបន្តអះអាងថា មេរបស់ខ្លួននឹងធ្វើដំណើរមកកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ។ លោក សម រង្ស៊ី ក្នុងពេលមកដល់ព្រលានយន្តហោះ សាលឺកូល ក្រុងបារីស ប្រទេសបារាំង ដើម្បីបំពេញបែបបទនានា ធ្វើដំណើរតាម...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ អ្នកបើកបរធ្វើការ ប្រុងប្រយ័ត្នពេលធ្វើដំណើរ។ យោងតាមសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែឆ្នាំ២០១៩ បានលើកឡើងថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សា ការពារការបាត់បង់អាយុជីវិត និងកាយសម្បទាមនុស្សជាទីស្រឡាញ់ ឬរងរបួស ពិការ និងបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងពេលដំណើរតាមផ្លូវថ្នល់ ។ គណៈកម្មាធិការបានអំពាវនាវចំនួន ១០ចំណុចដូចខាងក្រោម ៖ ១-ត្រូវពាក់មួកសុវត្ថិភាពដែល មានគុណភាពត្រឹមត្រូវពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ២-មិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីគ្រប់គ្រងយានយន្តពេលជួបឧបសគ្គ ជាយថាហេតុ។ ៣-មិនត្រូវបើកបរ ក្រោយការពិសារគ្រឿងស្រវឹង។ ៤-ត្រូវគោរពសិទ្ធិអាទិភាព ដោយត្រូវទុកឲ្យអ្នកបើកបរផ្លូវធំ ហើយត្រង់ទៅមុន គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៦-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន និងមិនត្រូវប្រើទូរស័ព្ទដោយគ្មាន ឧបករណ៍បន្តសំឡេងក្នុងពេលបើកបរ។ ៧-ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តម៉ត់ចត់ ។ ៨-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញសំពីងសំពោងលើសចំនួនផ្ទុក ឬលើសទម្ងន់កំណត់ក្នុងច្បាប់ និងកុំដំឡើងថ្លៃដឹកជញ្ជូន។ ៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយ ជាដាច់ខាត។ ១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ៕
វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយ ដោយកាត់បន្ថយវិសាលភាព នៅចុងខែនេះ ក្រោយពីមានការរិះគន់ខ្លាំងពីកូរ៉េខាងជេីង នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ អគ្គនាយករងកងទ័ពជើងទឹក សហរដ្ឋអាមេរិកលោក William Byrne បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ព្រឹត្តិការណ៍ហោះហើររួមគ្នា នឹងមានទំហំតូចជាងសមយុទ្ធ Vigilant Ace ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បួង បានបង្ហាញពីផែនការមុននេះ ដែលជំរុញឱ្យមានការ ឆ្លើយតបយ៉ាងខឹងសម្បារពីកូរ៉េខាងជើង ដែលចាត់ទុកសមយុទ្ធសម្ព័ន្ធមិត្តទាំងអស់ ជាការហាត់សមការឈ្លានពាន ដោយមិនគិតពីវិសាលភាពរបស់ពួកគេ៕ ដោយ ឈូក បូរ៉ា
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថាខ្លួនបានយល់ព្រមធ្វើកិច្ចចរចាលើកទី ២ ជាមួយប្រទេសជប៉ុន នៅចុងខែនេះនៅក្នុងការប៉ុនប៉ង ចុងក្រោយរបស់ប្រទេសទាំងពីរ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តលើការរឹតត្បិតការនាំចេញ របស់តូក្យូនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ លោកជុង ហៃក្វាន អគ្គនាយកកិច្ចការពហុភាគី និងច្បាប់នៅក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នឹងចូលជួបពិភាក្សាជាមួយសមភាគីជប៉ុនលោក Junichiro Kuroda នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពដើម្បីព្យាយាមដោះស្រាយការរឹតត្បិត ការនាំចេញរបស់ជប៉ុន យ៉ាងឆាប់រហ័ស កិច្ចពិភាក្សានេះគឺជា ផ្នែកមួយនៃដំណើរការ ដោះស្រាយជម្លោះក្រោមវិធាន របស់អង្គការពាណិជ្ជកម្មពិភពលោក៕ ដោយ ឈូក បូរ៉ា