ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍ការងារ និងផលិតភាពជាតិកាន់តែទទួល បានការគាំទ្រខ្លាំងឡើងៗ ប្រែក្លាយទៅជាវេទិកាការងារដ៏ធំជាងគេបំផុតនៅកម្ពុជាសម្រាប់ផ្តល់ឱកាសនៅមួយកន្លែងងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នករៀបចំគោលនយោបាយជួបទាក់ទងផ្តោះប្តូរព័ត៌មានពីគ្នាទៅវិញទៅមកដោយផ្ទាល់។ ក្នុងនោះក៏ធ្វើសកម្មភាពភ្លាមៗនៅនឹងកន្លែង ចែករំលែក បទពិសោធន៍...
បរទេស:ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ ខែវិច្ឆិកានេះ បានសរសេរថា ប្រទេសអេហ្ស៊ីប និងប្រទេសរុស្សី បានចាប់ផ្តើមសមយុទ្ធយោធា កងកម្លាំងទ័ពអាកាសរួមគ្នា ជាលើកដំបូងហើយ នៅក្នុងប្រទេសអេហ្ស៊ីប។ នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិអេហ្ស៊ីប នៅថ្ងៃសុក្រដដែលនេះ បានបញ្ជាក់ទៀតដែរថា សមយុទ្ធរួមគ្នាលើកនេះគឺ ស្ថិតនៅក្នុងគោលបំណងផ្ទេរ និងផ្លាស់ប្តូរបទពិសោធន៍ និងអនុវត្តការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់យុទ្ធសាស្ត្រ នៃឧបករណ៍ប្រព័ន្ធការពារដែន អាកាសទំនើបៗ...
តូក្យូ ៖ អ្នកនយោបាយជប៉ុន ល្បីឈ្មោះមួយរូបបានអំពាវនាវ ដល់ប្រធានអូឡាំពិក Thomas Bach ផ្លាស់ប្តូរការប្រកួតកីឡា វាយកូនហ្គោលទីក្រុងតូក្យូ ២០២០ ទៅកន្លែងណា ត្រជាក់ជាងនេះ ដោយនិយាយថា ការរក្សាវាទុកនៅទីតាំងដែលបានគ្រោងទុកនឹងមិនទទួលខុសត្រូវ ព្រោះកម្តៅក្តៅខ្លាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ភាពក្តៅគគុក នៃរដូវក្តៅនៅទីក្រុងតូក្យូបានជំរុញ ឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)...
តូក្យូ៖ទីក្រុង Sapporo ត្រូវបានអនុម័តជាផ្លូវការ កាលពីថ្ងៃសុក្រ ក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍រត់ម៉ារ៉ាតុង នៅអូឡាំពិករដូវក្តៅឆ្នាំក្រោយ ដោយមានការយល់ព្រមស្ទាក់ស្ទើរ ពីអភិបាលក្រុងតូក្យូ ដោយបញ្ចប់ការបង្ហាញ រវាងរដ្ឋធានីជប៉ុន និង IOC អំពីកន្លែង ដែលត្រូវរៀបចំព្រឹត្តិការណ៍លេចធ្លោ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករៀបចំព្រឹត្តិការណ៍កីឡាជាច្រើន កាលពីខែមុន...
ញូវយ៉ក៖ អ្នករត់ប្រណាំងទាំងអស់ កំពុងនាំគ្នាដំណើរចេញពីទីក្រុងតូក្យូ តាមផែនការរបស់ IOC ដែលផ្លាស់ម៉ារ៉ាតុង ក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំក្រោយ ពីតូក្យូទៅ Sapporo ក្នុងការស្វែងរកអាកាសធាតុត្រជាក់ ជូនអត្តពលិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ IOC បានសម្រេចចិត្ត ផ្លាស់ប្តូរទីកន្លែងប្រណាំង បន្ទាប់ពីបានឃើញគូប្រជែងដួលរលំ ស្ថិតក្រោមកម្ដៅខ្លាំង នៅការប្រកួតជើងឯកពិភពលោក កាលពីខែមុន នៅទីក្រុងដូហា ប្រទេសកាតា...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះបានឲ្យដឹងថា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថាណាតូលោក Jens Stoltenberg បានបង្ហាញជំហរថាណាតូ និងសម្ព័ន្ធមិត្តទាំងឡាយនៅតែ បើកទ្វារចំហសម្រាប់អ្នកទាំងអស់គ្នាណាដែលមានបំណង ចង់ចូលរួមក្នុងនោះមានទាំងអ៊ុយក្រែនផងដែរ។ លោកបាននិយាយបែបថា ក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាពអ៊ុយក្រែន មានសិទ្ធិក្នុងការជ្រើសរើស ប្រព័ន្ធសន្តិសុខរបស់ខ្លួន។សមាជិកភាពរបស់អង្គការណាតូ គឺជាការសម្រេចចិត្តរបស់ សមាជិកនៃសម្ព័ន្ធមិត្តណាតូ និងអ្នកដែលចង់ចូលរួមជាមួយ ហើយយើងមិនបានរំលឹកអំពីឥទ្ធិពល កាលពីអតីតកាលឡើយ។ ក្នុងនោះដែរលោក Stoltenberg បានសង្កត់ធ្ងន់ទៀតថាទីប្រឹក្សាណាតូនឹង ជួយជ្រំជ្រែងដល់អ៊ុយក្រែនក្នុង ការអនុវត្តគោលការណ៍អ៊ឺរ៉ុប-អាត្លង់ទិក និងការអនុវត្តល្អបំផុតដើម្បី ពង្រឹងនីតិរដ្ឋធានាសិទ្ធិ ជនជាតិភាគតិច និងប្រឆាំងអំពើពុករលួយទាំងឡាយ៕ ប្រែសម្រួល: ស៊ុន លី
ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាព នៅម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហេីយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ នេះបេីយោងតាមហ្វេសប៊ុកសម្ដេចតេជោ។ វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីនៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មន្ត្រីអង្គទូតនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅវេលាម៉ោងជាង១០និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ ដោយក្រុមហ៊ុន/សហគ្រាសធំៗ ជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ,...
ភ្នំពេញ៖ លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេច ទៅលើឯកសារសរុបចំនួន៤៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារ ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង ឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ាន...