ភ្នំពេញ ៖ ប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍប្រទេសចិនប្រចាំកម្ពុជា បានសុំបើកអង្គការសង្គមស៊ីវិលប្រចាំ នៅខេត្តព្រះសីហនុលើវិស័យអប់រំ សុខាភិបាល ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសដឹកនាំប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍ចិន ចូលជួបសម្ដែងការគួរសមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ ប្រាសាក់មានសេចក្តីរីករាយ សូមជម្រាបជូនថា នៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថាន ហិរញ្ញវត្ថុដ៏ធំជាងគេ នៅកម្ពុជា និងជានិយោជក នៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ការងារនិងផលិតភាពជាតិ ឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ ព្រឹក...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមមេរិកប្រចាំកម្ពុជាបានជួបអង្គការចំនួន២ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការលីកាដូ ដើម្បីស្វែងយល់ការងារដែលពួកគេផ្តោតសំខាន់លើផ្នែក សិទ្ធិមនុស្សនៅកម្ពុជា។ ការជម្រុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគឺជាអាទិភាពមួយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។ នេះបើតាមហ្វសប៊ុករបស់ទូតអាមេរិកនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយដោយបានជួបជាមួយមជ្ឈមណ្ឌល CCHR ដើម្បីស្វែងយល់ពីសកម្មភាពរបស់គេ ក្នុងការជួយដល់សេរីភាពជាមូលដ្ឋាន...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ភ្លើង ឆេះព្រៃនៅចំនួន១០កន្លែង បានបន្តឆេះរាលដាលកាន់តែ ខ្លាំងឡើងៗនៅទូទាំង រដ្ឋកាលីហ្វ័រនីញ៉ា ។ យោងតាមព័ត៌មានដែល ទទួលបានចុងក្រោយ ដែលបានរាយការណ៍ដោយក្រុម អាជ្ញាធររដ្ឋបានបង្ហាញថា នៅកាលីហ្វ័រនីញ៉ាខាងជើង ក្រុមពន្លត់អគ្គីភ័យចំនួន៥.០០០នាក់ បានធ្វើការពន្លត់ភ្លើង បានទៅលើតំបន់ដែលឆេះ ខ្លាំងក្លាជាងគេនៅ Kincade ។ ភ្លើងឆេះព្រៃនៅ Kincade បានកើតឡើងកាលពីយប់ថ្ងៃពុធ នៅតំបន់ Sonoma ដែលតំបន់ល្បីល្បាញ និងជាកន្លែងផលិតស្រាដ៏ល្បី ។ ភ្លើងឆេះព្រៃបានឆាបឆេះ នៅលើផ្ទៃដីជិត ៧៧.០០០អារ ។ ពលរដ្ឋប្រមាណ ១០ពាន់នាក់ បានបង្ខំចិត្តជម្លៀសខ្លួនចេញ ហើយផ្ទះចំនួន៥៧ខ្នង រងការបំផ្លិចបំផ្លាញ ហើយភ្លើងនៅតែបន្តឆាបឆេះប្រមាណ ៣០ភាគរយទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រេងសាំងធម្មតាមានតម្លៃ ៣៦០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៣៥០០រៀលក្នុងមួយលីត្រ។
ភ្នំពេញ៖ បន្ទាប់ពីកាណាដា បានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាចប់អាណត្តិប្រចាំកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមថាកម្ពុជា នឹងទទួលបានមូលនិធិបន្ថែម សម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវជាពិសេសសម្រាប់ស្ត្រី ក្នុងការចូលរួមបំពេញបេសកកម្ម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ វិច្ឆិកានេះបានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសខ្មែរ បាន អនុញ្ញាតឲ្យលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃ ប្រទេសកាណាដាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូត និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួន របស់លោកស្រីទូតក្នុងការ រួមចំណែកដល់ការលើកកម្ពស់ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿន នៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជាជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន លោកបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការ បំពេញបេសកកម្មការទូត របស់លោកស្រីនៅកម្ពុជា។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា លោកស្រីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកស្រីបានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដា បានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០%។ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកស្រី បានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះ ដល់ប្រទេសកំពុងអភិវឌ្ឍក្នុងគោលដៅសម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។ លោកស្រីទូតបញ្ជាក់ថា “កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ ខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូន កងកម្លាំងមួកខៀវស្រ្តីកម្ពុជា”។ លោកស្រី ក៏បានរំលឹកអំពីប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅក្នុងឱកាស បញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ ។ ពាក់ព័ន្ធនឹងការបំពេញភារកិច្ច របស់កងកម្លាំងមួកខៀវរបស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំង មួកខៀវស្រ្តីនៅក្នុង ប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។ លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីទូតថា លោកតែងតែស្នើឲ្យ កងកម្លាំងមួកខៀវកម្ពុជា ទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ ៖ ១) បំពេញការងារដោយវិជ្ជាជីវៈ ២) គោរពវិន័យ និង ៣) គោរពច្បាប់របស់ប្រទេស ដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជន...
ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ អះអាងថា ស្មោះត្រង់ និងការពារជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស ត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការប៉ុនប៉ង ណាមួយដោយក្រុមក្បត់ជាតិ សម រង្ស៊ី ។ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ កម្លាំងអន្តរាគមន៍...
បរទេស៖ អគ្គសេនាធិការកងទ័ពតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កោះតៃវ៉ាន់ កំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីទិញយករថក្រោះ Abrams M1A2T ចំនួន១០៨គ្រឿង ពីសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ២,២ពាន់លានដុល្លារ។ នាយឧត្តមសេនីយ៍របស់កោះតៃវ៉ាន់ លោក Yang Hai-ming នៅក្នុងកិច្ចប្រជុំសួរឆ្លើយ នាសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំរបស់គណៈកម្មាធិការ កិច្ចការបរទេសនិងកិច្ចការការពារជាតិរបស់សភាជាតិ បានធ្វើការបញ្ជាក់ប្រាប់ថា កោះតៃវ៉ាន់នឹងចុះហត្ថលេខាលើលិខិតផ្តល់ និងទទួលយកមួយ នៅក្នុងខែវិច្ឆិកា។ ចំណែករដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Yen De-fa បាននិយាយនៅក្នុងប្រជុំនោះថា កងទ័ពកោះតៃវ៉ាន់ និងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ដែលជាក្រុមហ៊ុនផលិតកាំភ្លើង ១២០មីលីម៉ែត្ររបស់រថក្រោះ Abram ក៏កំពុងតែពិភាក្សាគ្នាជុំវិញសំណើបញ្ជូនបច្ចេកវិទ្យាការពារជាតិចំនួន ១២មកកោះវ៉ាន់ផងដែរ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពល ដើម្បីទប់ស្កាត់ការបង្កចលាចល ក្នុងសង្គម ប្រឆាំងដាច់ខាតឧបាយកល និងសកម្មភាពពួកឧទ្ទាមក្រៅច្បាប់បន្តរក្សាសន្តិភាព និងកិច្ចអភិវឌ្ឍន៍ជាតិ ។ ឧត្តមសេនីយ៍ទោ ហ៊ុល...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ១៤,៧ ភាគរយក្នុងខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយបន្តធ្លាក់ចុះដល់ ១១ ខែជាប់គ្នា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ការនាំចេញទៅក្រៅប្រទេសបានឡើងដល់ ៤៦,៧៨ ពាន់លានដុល្លារកាលពីខែមុន បើប្រៀបធៀបទៅនឹងចំនួន ៥៤,៨ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលបានចងក្រង ដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។ ការធ្លាក់ចុះជារួម គឺបណ្តាលមកពីការធ្លាក់ចុះ យូរនៃឧស្សាហកម្មបន្ទះឈីបពិភពលោក ដែលជាផលិតផលនាំចេញសំខាន់ សម្រាប់ប្រទេសសេដ្ឋកិច្ចលេខ ៤ នៅអាស៊ីមួយនេះ៕ ដោយ ឈូក បូរ៉ា