ជំរាបសួរលោក លោកស្រីនិងមិត្តគ្រប់រូប ៖ ជំហាននៃឆ្នាំ ២០២១ កាន់តែខិតជិតមកដល់ហើយ ខ្ញុំសូមជូនពរឆ្នាំថ្មី ឆ្នាំសកលដ៏ល្អបវរដល់អស់លោកអ្នកពីទីក្រុងប៉េកាំង ! ឆ្នាំ ២០២០ ជាឆ្នាំមិនធម្មតាក្រៃលែង។ ពេលប្រឈមមុខនឹងសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ដែលស្រាប់តែផ្ទុះឡើង យើងបានបកស្រាយនូវសេចក្តីស្រឡាញ់ដ៏មហិមារបស់មនុស្ស ដោយការតម្កល់ទុកប្រជាជនជាចម្បង និងអាយុជីវិតជាចម្បង បានកត់ត្រាប្រវត្តិសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដោយការរួមសាមគ្គីគ្នានិងការតស៊ូប្រឹងប្រែងដោយម៉ឺងម៉ាត់មិនងាករេ។ ក្នុងអំឡុងពេលដែលរួមគ្នាពុះពារក្តីលំបាកនិងឧបសគ្គ បានលេចចេញនូវរឿងរ៉ាវជាច្រើន ដូចជាភាពអង់អាចដែលដើរបញ្ច្រាសទិស ដើម្បីប្រយុទ្ធផ្ទាល់នៅជួរមុខ ការឈរជើងនៅជួរមុខដោយអង់អាចក្លាហាន ទំនួលខុសត្រូវដែលរួមសុខរួមទុក្ខ ការពលីប្រកបដោយវីរភាព និងការជួយគ្នាទៅវិញទៅមក។ ទាំងបុគ្គលិកវេជ្ជសាស្ត្រ និងកងកម្លាំងយោធា ទាំងបុគ្គលិកស្រាវជ្រាវផ្នែកបច្ចេកទេស និងអ្នកបម្រើការងារក្នុងសហគមន៍ ទាំងអ្នកស្ម័គ្រចិត្ត និងកម្មករសំណង់ ទាំងមនុស្សចាស់និងយុវវ័យនិងជនរួមជាតិច្រើនលើសលុប បានសកម្មបំពេញកាត្តព្វកិច្ចការពារអាយុជីវិតប្រជាជនដោយក្តីស្រឡាញ់ ដែលបានប្រមូលផ្តុំជាកម្លាំងកាយចិត្តដ៏មហិមា បង្កើតបានជាកំពែងដែកថែបសម្រាប់គាំពារអាយុជីវិតមនុស្សគ្រប់រូប។ មនុស្សម្នាក់ៗដែលធ្វើការតស៊ូមិនរាថយ ការបណ្តាក់វេនគ្នាបំពេញការងារម្តងហើយម្តងទៀត និងទិដ្ឋភាពគួរឱ្យរំភើបចិត្តមួយលើកហើយមួយលើកទៀត បានបង្ហាញយ៉ាងរស់រវើក នូវស្មារតីដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ រឿងរ៉ាវអស្ចារ្យកើតចេញពីរឿងរ៉ាវធម្មតា វីរជនកើតចេញពីចំណោមប្រជាជន។ មនុស្សគ្រប់គ្នាសុទ្ធតែជាមនុស្សដ៏អស្ចារ្យណាស់! ខ្ញុំសូមសម្តែងការសួរសុខទុក្ខចំពោះអ្នកឆ្លងជំងឺកូវីដ១៩គ្រប់រូប និងសូមសម្តែងគារវកិច្ចចំពោះវីរជនដ៏សាមញ្ញគ្រប់រូប! ខ្ញុំមានមោទនភាពចំពោះមាតុប្រទេសនិងប្រជាជនដ៏មហិមារបស់យើង និងមានមោទនភាពចំពោះស្មារតីប្រជាជាតិ ដែលខិតខំតស៊ូយ៉ាងស្វិតស្វាញ! គ្រាលំបាកទើបបង្ហាញពីភាពអង់អាចក្លាហាន ការខិតខំតស៊ូទើបអាចសម្រេចបាននូវជោគជ័យ។ យើងបានពុះពារផលប៉ះពាល់ពីស្ថានការណ៍ជំងឺឆ្លង ហើយទទួលបានសមិទ្ធផលដ៏ធំធេងក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ផែនការអភិវឌ្ឍ ៥ ឆ្នាំទី ១៣ បានបញ្ចប់ដោយគាប់ប្រសើរ ផែនការអភិវឌ្ឍ ៥ ឆ្នាំទី ១៤ បានចាប់ផ្តើមជាផ្លូវវការ។ និម្មាបនកម្មអភិវឌ្ឍថ្មីត្រូវបានពន្លឿនការកសាង ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅ។ ប្រទេសចិនបានសម្រេចកំណើនជាវិជ្ជមានមុនគេបង្អស់ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ២០២០នឹងឡើងដល់កម្រិតថ្មីដែលត្រូវជា ១០០ ទ្រីលានយាន់ប្រាក់ចិន។ ស្បៀងអាហារទទួលបានទិន្នផលល្អ ១៧ ឆ្នាំជាប់ៗ។ ការសិក្សាខាងវិទ្យាសាស្រ្តដូចជាយានអវកាស Tianwen-1 យានអវកាស Chang`e-5 និងនាវាមុជទឹក Fendouzhe ជាដើម សុទ្ធតែទទួលបានសមិទ្ធផលយ៉ាងសំខាន់។ ការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានបាននិងកំពុងដំណើរការយ៉ាងរលូន។ យើងក៏បានទប់ទល់នឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កងទ័ពនិងប្រជាជនមិនខ្លាចការលំបាកវេទនា បានរួមចិត្តរួមថ្លើមទប់ទល់នឹងគ្រោះមហន្តរាយ ហើយបានខិតខំកាត់បន្ថយការខូចខាតឱ្យដល់កម្រិតទាបបំផុត។ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត-ភូមិភាគស្វយ័ត-ទីក្រុងចំនួន ១៣ ខ្ញុំមានក្តីសោមនស្សរីករាយដោយបានឃើញថា អ្នកទាំងអស់បានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការបង្ការជំងឺឆ្លង និងខិតខំស្តារផលិតកម្មឡើងវិញដោយពេញទំហឹងនិងធ្វើការច្នៃប្រឌិតថ្មី។ នៅទូទាំងប្រទេសចិនពោរពេញទៅដោយជំនឿចិត្ត ភាពស្វិតស្វាញ ដែលបង្កើតបានជាទិដ្ឋភាពដ៏រស់រវើក នៃការខិតខំតស៊ូឥតស្រាកស្រាន ។ ឆ្នាំ ២០២០ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងទទួលបានជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រ។ យើងបានប្រមូលផ្តុំកម្លាំង ដើម្បីលុបបំបាត់ភាពក្រីក្របំផុត ដោយបានដោះស្រាយនូវបញ្ហាស្មុគស្មាញបំផុត។ បន្ទាប់ពីការតស៊ូអស់រយៈពេល៨ឆ្នាំ បានធ្វើឱ្យប្រជាជនក្រីក្រនៅជនបទជិត ១០០ លាននាក់នៃស្រុកក្រីក្រចំនួន ៨៣២ ដែលស្ថិតនៅក្រោមស្តង់ដារខ្សែបន្ទាត់ក្រីក្របច្ចុប្បន្នបានចេញផុតពីភាពក្រីក្រទាំងស្រុង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានទៅត្រួតពិនិត្យនៅតំបន់ក្រីក្របំផុតចំនួន ១៤ នៅទូទាំងប្រទេស ទិដ្ឋភាពនៃស្មារតីខិតខំតស៊ូរបស់អ្នកស្រុក និងការខិតខំបំពេញការងារយ៉ាងពេញទំហឹងរបស់មន្ត្រីជួយកាត់បន្ថយភាពក្រីក្រដ៏ច្រើនកុះករ តែងតែដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំ។ យើងត្រូវបន្តប្រកាន់ខ្ជាប់នូវគោលដៅដំបូងបង្អស់ ខិតខំតស៊ូយ៉ាងប្រាកដប្រជា ដើម្បីអភិវឌ្ឍជនបទ និងដើរឆ្ពោះទៅរកគោលដៅមានជីវភាពធូរធារទាំងអស់គ្នា។ ឆ្នាំនេះ ប្រទេសចិនបានអបអរសាទយ៉ាងអធិកអធមនូវខួបទី ៤០ ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសិនចឹន និងខួបទី ៣០ ឆ្នាំនៃការអភិវឌ្ឍនិងបើកទូលាយតំបន់ភូតុង ក្រុងសៀងហៃ។ ពេលឈរនៅឆ្នេរសមុទ្រនៃសមុទ្រចិនខាងត្បូង និងនៅច្រាំងទន្លេហួងភូ ដែលមានទេសភាពស្រស់ត្រកាល ពិតជាធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ការសាកល្បងមុនគេបានទៅជាគំរូនៃការនាំមុខ ការរុករកដោយច្នៃប្រឌិតថ្មីបានទៅជាការនាំមុខដោយច្នៃប្រឌិតថ្មី។ កំណែទម្រង់និងការបើកទូលាយបានបង្កើតអច្ឆរិយនៃការអភិវឌ្ឍតទៅថ្ងៃមុខ ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងពង្រីកការបើកទូលាយថែមទៀត។ សច្ចធម៌នឹងមិនឯកោទេ ពិភពលោកទាំងមូលគឺជាគ្រួសារតែមួយ។ ក្រោយពីឆ្លងកាត់ព្យុះភ្លៀង ១ ឆ្នាំកន្លងមក យើងបានយល់ដឹងកាន់តែស៊ីជម្រៅជាងពេលណាៗទាំងអស់ អំពីអត្ថន័យនៃសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាច្រើនលើកជាមួយមិត្តចាស់និងមិត្តថ្មីអន្តរជាតិ និងបានចូលរួមកិច្ចប្រជុំតាមអនឡាញជាច្រើនលើក។ អ្វីដែលត្រូវបានពិភាក្សាច្រើនបំផុតនោះ គឺរួមសាមគ្គីគ្នាយ៉ាងស្មោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងមានភារកិច្ចធ្ងន់និងវែងឆ្ងាយទៀត។ ប្រជាជននៃប្រទេសនានាគួរពួតដៃគ្នារួមសុខរួមទុក្ខ ដើម្បីបណ្តេញស្រមោលខ្មៅនៃស្ថានការណ៍ជំងឺឆ្លងក្នុងពេលឆាប់ៗ និងខិតខំកសាងភពផែនដីកាន់តែល្អបវរ។ ឆ្នាំ ២០២១ ជាខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ដំណើរអភិវឌ្ឍន៍ ១០០ ឆ្នាំដ៏អស្ចារ្យ គោលបំណងដើមនៅតែមានភាពមុតមាំដដែល ទោះបីជាបានឆ្លងកាត់អស់ពេល ១០០ ឆ្នាំក្តី។ ពីផ្លូវដឿហែមសឺឃូមិនក្រុងសៀងហៃ ដល់បឹងណានហ៊ូស្រុកជាសៀង នាវានៃបក្សកុម្មុយនិស្តចិនបានផ្ទុក នូវក្តីសង្ឃឹមរបស់ប្រជាជននិងប្រជាជាតិចិន បានបរឆ្លងកាត់រលកបោកបក់និងព្យុះភ្លៀងរាប់មិនអស់ និងក្លាយទៅជានាវាយក្សដែលដឹកនាំប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង។ ក្នុងឱកាសខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុនិស្តចិន ប្រទេសចិនប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាចម្បង រក្សាគោលបំណងដើមនិងចងចាំបេសកកម្មជាប់ជានិច្ច ធ្វើការខិតខំប្រឹងប្រែងពុះពារឧបសគ្គគ្រប់បែបយ៉ាង ដែលមុខជានឹងអាចសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញជាពុំខាន។
ភ្នំពេញ ៖ ក្រោយពីរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីប្រទេសថៃ ទៅតាមបណ្ដាខេត្តឡើយ ត្រូវធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែនតែម្ដង។ សូមជម្រាបថា ការចេញបទបញ្ជាថ្មីមួយ នេះរបស់ សម្ដេចតេជោ ហ៊ុនសែន គឺដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍នៅកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា រកឃើញថា មនុស្សប្រមាណជិត១០នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ចេញពីថៃ។ តាមរយៈសារបន្ទាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញ បទបញ្ជាឲ្យខេត្តនៅតាមបណ្ដាព្រំដែន និងកម្លាំងព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ចត់ ជាមួយ ពលករខ្មែរ ដែលធ្វើដំណើរពីថៃ មកកម្ពុជាវិញ។ សម្ដេចតេជោ មានប្រសាសន៍ថា «បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ កងយុទ្ធពលខេមរភូមិន្ទ ដែលមានដឹកជញ្ជូន ផ្អាក ការដឹកជញ្ជូនបងទាំងនេះ (ពលករខ្មែរ) ចូលមកផ្ទៃក្នុងប្រទេស។ដែលធ្លាប់ដឹកចែករំលែកទៅតាមខេត្ត យើងសុខចិត្ត ធ្វើចត្តាឡីស័ក្ត នៅតាមព្រំដែនល្អជាង ដឹកបងប្អូនពង្រាយផ្ទៃក្នុងប្រទេស ដែលនាំឲ្យឆ្លងក្នុងសហគមន៍ សារជាថ្មីម្ដង ទៀត»។ សម្ដេចតេជោ បញ្ជាក់ថា ក្រសួងសុខាភិបាល ត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និងការយកសំណាក ដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់។ សម្ដេចថា តាមការប៉ាន់ស្មាន់ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីថៃ អាចនឹងកើនឡើងជាបន្ដបន្ទាប់ ខណៈមន្ទីរពេទ្យខេត្តបាត់ដំបងនឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ ផងដែរ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា «ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូន ទាំងនេះ(ពលករខ្មែរ) ឲ្យបានហ្មត់ចត់បំផុត ហើយផ្នែកដឹកជញ្ជូន ត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃ ហើយត្រូវពង្រឹងសមត្ថភាព នៃការធ្វើចត្តាឡីស័ក្ដនៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ ធ្វើចត្តាឡីស័ក្ដនៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ»៕
ភ្នំពេញ៖ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ដោយការឈានចេញឆ្នាំចាស់ ដ៏លំបាកផ្លាស់ចូលឆ្នាំថ្មី ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការចាប់ផ្តើម យុទ្ធនាការថ្មី “ប្រជាជាតិតែមួយ” តាមរយៈគម្រោងផ្សព្វផ្សាយ តាមទូរទស្សន៍ដ៏ធំបំផុតរបស់ខ្លួន ដើម្បីចូលរួមទទួលស្គាល់ ក៏ដូចជាស្ងើចសរសើរដល់ភាពរឹងមាំ អំណត់អត់ធ្មត់ និងសាមគ្គីភាពរបស់បងប្អូន ពលរដ្ឋខ្មែរ ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងទន្ទឹងរង់ចាំស្វាគមន៍ឆ្នាំថ្មីដ៏មានសេរីសួស្តី 2021...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ថ្ងៃនេះមានបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេស ថៃឆ្លងជំងឺកូវីដ១៩ អាចលើសជាង១០នាក់ ដែលជាស្ថានភាពមួយគួរឲ្យព្រួយបារម្ភ និងត្រូវយកចិត្តទុកដាក់ការពារទាំងអស់គ្នា។ តាមរយៈសារពិសេសបន្ទាន់មួយផ្ញើជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាព ជំងឺកូវីដ១៩នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ” មកដល់ម៉ោង៥ល្ងាចនេះ...
សារពិសេសជាបន្ទាន់ របស់សម្តេចតេជោ ករណីរកឃើញអ្នកឆ្លងកូវីដ១៩ លើពលករខ្មែរត្រឡប់មកពីថៃ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ , ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ សូមសម្ដេចនិងលោកជំទាវ ទទួលបាននូវ សុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញារឈ្លាសវៃ...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ , ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ , ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...