អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថា មានហេតុការណ៍អំពីការធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសអាហ្វហ្គានីស្ថាន០១គ្រឿង ។ ប្រភពព័ត៌មានបឋមបានរាយការណ៍មកថា យន្តហោះយោធារបស់អាហ្វហ្គានីស្ថានបានធ្លាក់ ដែលមានមនុស្សនៅលើនោះជាច្រើននាក់ប្រឈមនឹងសេចក្តីស្លាប់ ។ ព័ត៌មានពិស្តារមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការការពារខ្លួនគឺមិនចាត់ទុក ជាការបង្កើតសង្រ្គាមនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញការការពារខ្លួន គឺជាការទប់ស្កាត់ កុំឲ្យមាន ការឈ្លានពាន មកលើអធិបតេយ្យខ្លួនតែប៉ុណ្ណោះ ជាពិសេស គឺត្រូវតែជៀសឲ្យឆ្ងាយ ពីការធ្វើឲ្យកើតសង្រ្គាម ជាមួយនឹងជាតិសាសន៍ខ្លួនឯង គឺវានិងកើតក្តីអន្តរាយ ដល់ជាតិនិងប្រជាពលរដ្ឋ។ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងបែបនេះ ស្របពេលដែលសង្គ្រាមពាក្យសម្ដី...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០២០ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា, សាលានាយទាហានសកម្ម នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ លោក ម៉ាណែត សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ននេះ កម្ពុជាកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ព្រោះវាក៏អាចមានផលប៉ះពាល់ មកលើប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមករា...
រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ នេះគឺជាការផ្តល់ជូនកាដូ ដ៏វិសេសវិសាលបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនកម្មការិនី ជាស្រ្តីសម្រាលកូន ដើម្បីឆ្លើយតប ទៅនឹងជីវភាព របស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាត ក្នុងអំឡុងពេល សម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់ សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត។ យោងតាមរបាយការណ៍ របស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុប ប្រមាណជាង ៥៧ពាន់លានរៀល ដល់កម្មការិនី ជាសមាជិក ប.ស.ស សម្រាលកូនចំនួន ១៤២៥០៣ នាក់ ដែលមានចំនួនកូន សរុបចំនួន ១៤៣៥០០នាក់ (ស្រ្តីសម្រាល បានកូនភ្លោះពីរ មានចំនួន ៩៧៩នាក់ និងកូនភ្លោះបី មានចំនួន ០៩នាក់) ។ គិតតែក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ៣១ពាន់លានរៀល ត្រូវបានបើកផ្តល់ជូន ដល់កម្មការិនីសម្រាលកូនតាមរយៈ ប.ស.ស. ហើយមានការកើនឡើង រហូតដល់ទៅ ១៩% ធៀបទៅនឹងឆ្នាំ២០១៨ ។ នេះសបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការផ្ទាល់ ។ គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ នឹងទទួលបាន គោលរបបប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖ – សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល – សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល – សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ៕
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ថា ព្រិលបានវាយប្រហារ មកលើតំបន់ជាច្រើននៅក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមរិក ។ នេះជាទិដ្ឋភាពមួយដែលបង្ហាញ អំពីការធ្លាក់ព្រិលដ៏ច្រើន គ្របដណ្តប់នៅរដ្ឋធានី ដ៏ល្បីល្បាញរបស់អាមេរិក នៅ Pennsylvania Avenue ។ ព្រិលបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងតំបន់ ក្នុងនោះមានឧទ្យាន និងរូបសំណាក...
បរទេស៖ មន្រ្តីជាន់ខ្ពស់របស់អង្គភាពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ខ្លួននឹងបើកការវាយប្រហារទៅលើទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងទីក្រុង ហៃហ្វា នៅប្រទេសអ៊ីស្រាអែល ប្រសិនបើទឹកដីអ៊ីរ៉ង់ត្រូវបានទម្លាក់គ្រាប់បែកនាពេលអនាគត។ យោងតាមសារព័ត៌មាន Lucis Philippines ចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងប៉ុស្តិ៍ Telegram របស់ខ្លួន IRGC បាននិយាយថា ទីក្រុងទាំងពីរនឹងត្រូវបានកំណត់គោលដៅក្នុងប្រតិបត្តិការទី...
ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ Raffles Le Royal Phnom Penhថ្ងៃទី 08 ខែមករា ឆ្នាំ 2020 នេះ ។...
បរទេស៖ នៅព្រឹកព្រលឹមនៃថ្ងៃពុធនេះ ប្រទេស អ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ ទៅលើគោលដៅរបស់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការធ្វើឃាតទៅលើ មេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍ Soleimani។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ali Khamenei បានហៅការវាយប្រហារ មីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសរបស់អាមេរិកថា ជាការទះកំផ្លៀងអាមេរិក...
បរទេស៖ យ៉ាងហោចណាស់ ទីតាំងយោធាអាមេរិកចំនួនពីរ ត្រូវបានវាយប្រហារ ដែលជាផ្នែកមួយនៃសកម្មភាពសងសឹក ចំពោះការសម្លាប់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani នៅទីក្រុងបាកដាត កាលពីថ្ងៃទី ៣ ខែមករា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា កងកម្លាំង ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC)...