ព័ត៌មានអន្តរជាតិ

ព្រិលវាយប្រហារ មកលើក្រុងវ៉ាស៊ីនតោន ឌីស៊ី

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ថា ព្រិលបានវាយប្រហារ មកលើតំបន់ជាច្រើននៅក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមរិក ។

នេះជាទិដ្ឋភាពមួយដែលបង្ហាញ អំពីការធ្លាក់ព្រិលដ៏ច្រើន គ្របដណ្តប់នៅរដ្ឋធានី ដ៏ល្បីល្បាញរបស់អាមេរិក នៅ Pennsylvania Avenue ។

ព្រិលបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងតំបន់ ក្នុងនោះមានឧទ្យាន និងរូបសំណាក Freedom Plaza ដ៏ល្បីរបស់អាមេរិក ក៏គ្របដណ្តប់ដោយព្រិលដែរ ។

ដោយសារព្រិលមានដុំធំៗធ្លាក់ចុះ បានបង្កឲ្យបរិយាកាសចុះត្រជាក់នៅក្នុងតំបន់ ៕

To Top