បរទេស៖ នៅថ្ងៃអង្គារម្សិលមិញនេះ តាមសេចក្តីរាយការណ៍ យន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក មួយគ្រឿង បានហោះហើរ ពីលើឧបទ្វីបកូរ៉េ មុនពេលមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថាស្តីពីឆ្នាំថ្មី ដែលគេរំពឹងទុក។ ក្រុមតាមដានដែនអាកាស Aircraft Spot បានបោះពុម្ពផ្សាយអំពីទិន្នន័យ នៃការហោះហើរ របស់យន្តហោះចារកម្ម RC-135W នោះ ហើយយោងតាម ក្រុមតាមដាន ដែនអាកាស យន្តហោះស៊ើបការណ៍នោះ បានហោះហើរក្នុងរយៈកម្ពស់ ៣១.០០០ហ្វីត នៅជិតប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានដាក់ប្រើប្រាស់យន្តហោះស៊ើបការណ៍សម្ងាត់ ជាច្រើនគ្រឿង ចាប់តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ នៅពេលដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីល វាយប្រហារខ្លី នៅក្បែរព្រំដែន បំពានទៅនឹងការប្តេជ្ញា ជាមួយកូរ៉េខាងត្បូងធ្វើឡើងកាលពីឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា នឹងគ្មានហេតុផលណាមួយ ដែលត្រូវប្រកាន់ខ្ជាប់តែម្នាក់ឯង ចំពោះការផ្អាក តេស្តនុយក្លេអ៊ែ និងមីស៊ីល ផ្លោងឆ្លងទ្វីបនោះទេហើយនិងបានព្រមានថា នឹងមានអាវុធ យុទ្ធសាស្ត្រថ្មី មកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងសុន្ទរកថារបស់លោក ធ្វើឡើងនៅចុងកិច្ចប្រជុំ៣ថ្ងៃរបស់ គណៈកម្មាធិការកណ្ដាល នៃបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បាននិយាយថា បើទោះជាមានចំណាត់ការដ៏សំខាន់បិទការតេស្ត សាកល្បងអាវុធ នុយក្លេអ៊ែ និងមីស៊ីលផ្លោងឆ្លងទ្វីប រយៈពេលពីរឆ្នាំក៏ដោយ ក៏សហរដ្ឋអាមេរិកបរាជ័យក្នុងការឆ្លើយតបវិញ។ លោកបានបន្ថែមទៀតថា ក្រៅពីនោះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្ម បន្ថែមទៀត ហើយលោកបានសង្កត់ធ្ងន់ថា ក្រោមស្ថានភាពបែបនោះ គ្មានមូលដ្ឋានណា ឲ្យយើងប្រកាន់ខ្ជាប់តែម្នាក់ឯង នូវការប្តេជ្ញា នោះទៀតនោះទេ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ ជំទាវមួយរូប ត្រូវបានគេអះអាងថា ស្ថិតនៅពីក្រោយ សកម្មភាព យ៉ាងងងើល គ្មានកោតខ្លាចច្បាប់ រឺសមត្ថកិច្ចសូម្បីតែ បន្តិច ដោយបានឈូសឆាយដី របស់ប្រជាពលរដ្ឋ១កន្លែង ប្រមាណជាង១៣ហិចតា បន្ថែមទៀត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។ លោក សំ វិចិត្រ អាយុ៦៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញបង្កលក្ខណៈ ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម...
ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំ២០២០ តទៅ លោកព្រាប កុម នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានអំពាវនាវ និងទទួចឲ្យជនរួមជាតិខ្មែរ គ្រប់សមាសភាព និងគ្រប់និន្នាការ នយោបាយទាំងអស់ បូជាកម្លាំងកាយចិត្ត ញើស ឈាម និងថាមពលរបស់ខ្លួន ដើម្បីរួមចំណែក បម្រើបុព្វហេតុជាតិ មាតុភូមិ ជាពិសេសចេះឈឺឆ្អាល រឿងទឹកដី...
បរទេស៖ ឧទ្ធម្ភាគចក្រយោធាប្រភេទ Blackhawk មួយគ្រឿង ដែលមានមនុស្ស ១៣ នាក់នៅលើនោះ ធ្លាក់នៅថ្ងៃព្រហស្បតិ៍ នៅលើភ្នំនៅខាងក្រៅទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបញ្ជាក់ពីមរណភាព របស់នាយឧត្តមសេនីយទ័ពអាកាស Shen Yi-min ប្រធានអគ្គសេនាធិការកងទ័ពកោះតៃវ៉ាន់។...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងសេដ្ឋកិច្ច បានប្រកាសស្តីពី ការអនុវត្តកិច្ចព្រមពៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវអនុលោមភាព ពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពី អនុលោមភាពពន្ធ ចំពោះគណនី ក្រៅប្រទេសអាមេរិក ៕
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងប្រឈមមុខផលវិបាក ក្រោយអ្នកតវ៉ាវាយប្រហារ ទៅលើស្ថានទូតអាមេរិក នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់។ នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធើ លោក ត្រាំ បានធ្វើការថ្កោលទោស រិះគន់ការតវ៉ានោះលើអ៊ីរ៉ង់ ដោយលោកមានប្រសាសន៍ថា វាត្រូវបានរៀបចំបង្កើតឡើង...
ភ្នំពេញ ៖ ក្រុមអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលបានប្រកាសបង្កើតបក្សថ្មី កាលពីពេលកន្លងមកនោះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានដាក់លិខិតជាផ្លូវការហើយ ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សឈ្មោះថា “ខ្មែរស្រឡាញ់ជាតិ” មានអក្សរកាត់ហៅថា គ.ខ.ស.ជ ។ ក្រោយពីបានដាក់លិខិតជាផ្លូវការ ទៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃដដែល ក៏បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសាន់វ៉េ ដើម្បីបង្ហាញពីគោលបំណង និងស្នើសុំនូវចំណុចមួយចំនួនផងដែរ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំពុលខ្យល់ នឹងមានសភាពកើនឡើង ជាបន្តទៀតនាឆ្នាំបន្តបន្ទាប់ ប្រសិនបើមិនមានវិធានការ គ្រប់គ្រង ឲ្យបានសមស្របណាមួយ ។ យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០...