ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ កងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ រយៈ...
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានចូលជួបសម្តែងការគួរសមជាមួយតំណាង ប្រចាំប្រទេសនៃឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (UNOHCHR)លោក ប្រាឌីព វ៉ាគ្លេ (Pradeep Wagle)នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែទោះបីជាយ៉ាងណាតាមរយៈការ បង្ហាញក្នុងហ្វេសប៊ុក របស់លោកនេះ មិនបានបង្ហាញពីខ្លឹមសារនៃ ជំនួបនោះផ្តោតសំខាន់...
ភ្នំពេញ៖ លោក ចាន់ ចេន មេធាវីការពារក្តីបានបញ្ជាក់ យ៉ាងច្បាស់លាស់ថា នៅម៉ោង៨ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ស្អែកនេះ លោក កឹម សុខា រួមទាំងមេធាវីនឹងទៅចូលរួម សវនាការជុំនំជម្រះក្តីនៅសាលាដំបូងរាជធានី ភ្នំពេញ ។ នេះជាសវនាការលើកទី២ហើយ ក្រោយសវនាការលើកទី១ ធ្វើឡើងកាលពីថ្ងៃ១៥-១៦ មករា។ សវនាការពេលនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះ...
ភ្នំពេញ: ឆ្លើយតបនឹងសំណើរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ម្ចាស់ជំនួយរបស់ព្រះវិហារឥស្លាមខ្នាតអន្តរជាតិអាល់សារកាល បឹងកក់ ភ្នំ ពេញ និងវិហារ សាលារៀនមួយចំនួននៅកម្ពុជា លោក Sheikh Eisa Bin Nassir Al Serkal គ្រោងនឹងចុះសិក្សាលម្អិតស្តីពីគម្រោងសាងសង់ព្រះវិហារឥស្លាមអន្តរជាតិមួយទៀត នៅកណ្តាលទីក្រុងវៀងចន្ទប្រទេសឡាវ។ នេះជាគោលដៅទី២ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលលោកបានចំនាយថវិកាផ្ទាល់ខ្លួនក្នុងនាមគ្រួសារវង្សត្រកូលរបស់លោក នាមអាល់សារកាល ខណៈព្រះវិហារឥស្លាមអន្តរជាតិអាល់សារកាលបឹងកក់នៅរាជធានីភ្នំពេញ ក៏ជាអំណោយដោយផ្ទាល់របស់លោកផងដែរ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។ នេះជាការលើកឡើងរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ ស្តីពីជំនួបរបស់ឯកឧត្តមជាមួយលោក Sheikh Eisa Bin Nassir Al Serkal នៅទីក្រុងឌូបៃ ដែលបានធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង រីយ៉ាដ ក្រុងជិដះ និងក្រុងម៉ាកាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងអាប៊ូដាប៊ី ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។ ក្នុងដំណើរទស្សនកិច្ចកន្លងទៅនេះ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោក Sheikh Abdul Gaffar Al Khoory ម្ចាស់អំណោយសាងសង់វិហារឥស្លាម គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ។ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថាជាមួយនឹងការលើកសំណើអោយជួយសង់ព្រះវិហារឥស្លាមនៅក្រុងវៀងចន្ទ សម្រាប់អ្នកកាន់សាសនាឥស្លាមនៅទីក្រុងនេះ ដែលមានបងប្អូនខ្មែរឥស្លាមរស់នៅច្រើនផងដែរនោះ លោកក៏បានស្នើទៅភាគីម្ចាស់ជំនួយទាំងពីរ អោយបន្តជួយឧបត្ថម្ភការសាងសង់វិហារ និងសាលារៀន នៅតាមបណ្តាខេត្តមួយចំនួន ដែលពុំទាន់មានព្រះវិហារនិងសាលារៀនសមរម្យ ហើយភាគីម្ចាស់ជំនួយក៏ទទួលយកសំណើនេះដោយនឹងធ្វើការសិក្សាជាបន្តបបន្ទាប់។ តាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្រ្តី ក៏បានអោយដឹងថា ម្ចាស់ជំនួយទាំងពីរខាងលើ ក៏បានសន្យានឹងផ្តល់អំណោយជាផ្លែល្មើសម្រាប់សាសនិកឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ទទួលទានក្នុងខែបួសរ៉ាម៉ាឌន ដែលនឹងឈានមកមកដល់ក្នុងខែមេសាខាងមុខនេះ ដែលម្ចាស់ជំនួយម្នាក់ៗ នឹងផ្តល់ជូនប្រមាណ ៣០តោន ដូចច្នេះសរុបប្រមាណ ៦០តោនគិតជាទឹកប្រាក់ប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ម្ចាស់ជំនួយទាំងពីររូបខាងលើ ក៏បានសម្តែងនូវការអបអរសាទរ នឹងជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចំរើនកើនឡើងដោយឥតឈប់ឈរ និងរក្សាបាន នូវសុខសន្តិភាពជូនប្រជាជនកម្ពុជា ហើយបានធ្វើអោយមាន នូវភាពសុខដុមនីយកម្ម ជាតិសាសន៍ សាសនានៅកម្ពុជា ។ លោកទាំងពីរ ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និង ក្តីនឹករលឹកមកជូនសម្តេចដោយក្តីគោរពស្រលាញ់បំផុត ។
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំមហោស្រព សម្ដែងសិល្បៈ ដេីម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នំា ២០២០ថា ជនអន្តោប្រវេសន៍ដែល មិនមានឯកសារគ្រប់គ្រាន់មកពីអាមេរិកកណ្តាល រាប់រយនាក់កាលពីថ្ងៃចន្ទ បានព្យាយាមសម្រុកចូលដោយឆ្លងកាត់ព្រំដែនម៉ិកស៊ិក ដែលស្ថិតនៅព្រំដែនភាគខាងត្បូង ជាប់នឹងប្រទេសក្វាតេម៉ាឡា ។ ទូរទស្សន៍របស់ប្រទេសម៉ិកស៊ិក បានផ្សាយដោយបង្ហាញជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលបាននាំគ្នាចាកចេញពីប្រទេសហុងឌុយរ៉ាស់ កាលពីសប្តាហ៍មុន បានព្យាយាមឆ្លងកាត់តាមទន្លេ Suchiate River ដែលហូរឆ្លងកាត់ចន្លោះប្រទេសម៉ិកស៊ិក...
ហ្វីលីពីន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីហ្វីលីពីន បានបង្គាប់ឲ្យចាប់វិធានការទៅលើពលរដ្ឋដែលត្រូវបានអនុញ្ញតឲ្យទស្សកិច្ច ជារៀងរាល់ថ្ងៃ ទៅកាន់ផ្ទះសម្បែងដែលពួកគេបានភៀសខ្លួនចេញ ក្រោយពីភ្នំភ្លើង Taal បានផ្ទុះឡើង ដែលគំរាមកំហែង ហើយវាអាចនៅតែបន្តផ្ទុះឡើងគ្រប់ពេលវេលាទាំងអស់ ។ ពលរដ្ឋប្រមាណជាង១១០.០០០នាក់ បានរស់នៅក្នុងនាមជាជនអន្តោប្រវេសន៍ នៅក្នុងមជ្ឈមណ្ឌលជនភៀសខ្លួន...
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ ងាកមកចាប់អារម្មណ៍ នឹងចូលរួមជាមួយ ក្រុមការងារ បុរី អូរ៉ូរ៉ាស៊ីធី ដើម្បីទទួលបានរង្វាន់ ជាបរិក្ខាប្រើប្រាស់ទំនើបៗ និងការផ្តល់ជូនពិសេសជាច្រើន ដែលមានទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លារ ។ ក្រុមការងារ បុរី អូរ៉ូរ៉ា ស៊ីធី បានរៀបចំ ការដាក់ស្តង់ពិព័រណ៍ និងផ្តល់ព័ត៌មានលម្អិត រយៈពេល ២ថ្ងៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ លោក Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរីថា បច្ចុប្បន្ននេះ ពិភពលោក មានការរត់ប្រណាំង សព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹង ជំនាន់សង្គ្រាមត្រជាក់ដូច្នេះការពង្រឹងចំណងមិត្តភាពរវាងកងទ័ពកម្ពុជានិងសិង្ហបុរីិពីតជាមានសារសំខាន់ណាស់។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងអគារមួយនៅជិតអាកាសយានដ្ឋានស៊ីដនី នៅល្ងាចថ្ងៃអង្គារ ដោយមានក្រុមពន្លត់អគ្គិភ័យជាង ៨០ នាក់បានហៅឱ្យជួយពន្លត់ចំពោះអគ្គិភ័យដ៏ធំនេះ។ យោងតាមសារព័ត៌មាន 7News ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យត្រូវបានគេហៅទៅផ្លូវ Coward តំបន់ Mascot នៅម៉ោងប្រហែល ៧ និង ១៥ នាទីល្ងាច ដោយមានប៉ូលីសនិងរថយន្តសង្គ្រោះបន្ទាន់បានចូលរួមផងដែរ។...