ព័ត៌មានអន្តរជាតិ

Breaking News: អគ្គិភ័យឆាបឆេះ សន្ធោរសន្ធៅ ជិតអាកាសយានដ្ឋាន ស៊ីដនី របស់អូស្រ្តាលី

បរទេស៖ អគ្គិភ័យមួយបានឆាបឆេះនៅក្នុងអគារមួយនៅជិតអាកាសយានដ្ឋានស៊ីដនី នៅល្ងាចថ្ងៃអង្គារ ដោយមានក្រុមពន្លត់អគ្គិភ័យជាង ៨០ នាក់បានហៅឱ្យជួយពន្លត់ចំពោះអគ្គិភ័យដ៏ធំនេះ។

យោងតាមសារព័ត៌មាន 7News ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យត្រូវបានគេហៅទៅផ្លូវ Coward តំបន់ Mascot នៅម៉ោងប្រហែល ៧ និង ១៥ នាទីល្ងាច ដោយមានប៉ូលីសនិងរថយន្តសង្គ្រោះបន្ទាន់បានចូលរួមផងដែរ។

ផ្សែងខ្មួលខ្មាញ់ អាចត្រូវបានគេមើលឃើញពីចំណតអាកាសយានដ្ឋាន ដែលអ្នកថតរូបរបស់ CNN បាននិយាយថា ជើងហោះហើរកំពុងបន្តចុះចត និងចេញដំណើរ នៅពេលក្រុមអ្នកពន្លត់អគ្គិភ័យអាកាសយានដ្ឋាន បានមើលកន្លែងស្តុកឥន្ធនៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top