ភ្នំពេញ៖ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ កំពុងចូលរួមទប់ស្កាត់ ប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) សូមបងប្អូនស្តាប់កំសាន្តនូវ បទចំរៀងមួយបទដែលមានចំណងជើងថា “កូវីដ-១៩ អង្រួនពិភពលោក” ដែលនិពន្ឋដោយ នាយកដ្ឋានវិទ្យុជាតិកម្ពុជា ។
រហូតមកដល់ពេលនេះ មេរោគ Covid-19 កំពុងវាយលុកយ៉ាងខ្លាំង ពាសពេញពិភពលោកជាពិសេស ប្រទេសមហាអំណាចធំៗ ដែលកំពុងរងគ្រោះធ្ងន់ជាងគេ។ ប្រសិនបើគេក្រឡេក បែរក្រោយបន្តិចទៅរំលឹកឡើងវិញ នូវអ្វីដែលមេដឹកនាំខ្មែរ បាននិយាយនិងបានធ្វើកន្លងទៅ គេនឹងយល់ច្បាស់ថា ពាក្យសម្តី និងសកម្មភាពរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែត្រឹមត្រូវនិងជាគំរូមុនគេសម្រាប់ មេដឹកនាំបណ្តាប្រទេសនានា នៅក្នុងពិភពលោក។ ទស្សនៈដ៏សំខាន់មួយដែល លោក...